អង់គ្លេសនឹងវាយតំលៃឡើងវិញនូវគំរោងច្បាប់អំពី Brexit

(VOVWORLD) - នាថ្ងៃទី ១២ ធ្នូ រដ្ឋសភាអង់គ្លេសបានឯកភាពគាំទ្រខ្លឹមសារធ្វើវិសោធនកម្ម មួយក្នុងគំរោងការណ៍អំពី Brexit របស់រដ្ឋាភិបាល។ 
អង់គ្លេសនឹងវាយតំលៃឡើងវិញនូវគំរោងច្បាប់អំពី Brexit  - ảnh 1 អង់គ្លេសនឹងវាយតំលៃឡើងវិញនូវគំរោងច្បាប់អំពី Brexit 

(VOVworld) – នាថ្ងៃទី ១២ ធ្នូ រដ្ឋសភាអង់គ្លេសបានឯកភាពគាំទ្រខ្លឹមសារធ្វើវិសោធនកម្ម មួយក្នុងគំរោងការណ៍អំពី Brexit របស់រដ្ឋាភិបាល។ តាមនោះ ស្នើឲ្យមានការធានាខាង គត្តិយុត្តិដើម្បីបណ្ដាសមាជិកសភាមានសិទ្ធិបោះឆ្នោតចំពោះកិច្ចព្រមព្រៀងចុងក្រោយណាក៏ ដោយរវាងអង់គ្លេសនិង EU។ ការខំប្រឹងប្រែងនេះត្រូវបានសមាជិកនៃគណៈបក្សអភិរក្ស លោក  Dominic Grieve ជំរុញនិងគាំទ្រ។ តាមមជ្ឈដ្ឋានអ្នកជំនាញការថា៖ កាយវិការនេះ អាចធ្វើឲ្យការខ្នះខ្នែងរបស់នាយករដ្ឋមន្ត្រី Theresa May ស្មុគស្មាញថែមទៀតក្នុងការចាកចេញពី EU របស់អង់គ្លេស។ នាថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា៖ គេនឹងពិចារណាឡើងវិញគំរោងច្បាប់អំពី Brexit។ លទ្ធផលនេះត្រូវបានចាត់ទុកជាការចាញ់ប្រៀបមួយ ចំពោះនាយករដ្ឋមន្ត្រី Theresa May បន្ទាប់ពីរដ្ឋាភិបាលទើបនឹងប្រកាសទទួលឲ្យបានការ  បោះជំហានក្នុងការចរចាជាមួយ EU ដើម្បីឈានទៅជំចរចាជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ