អង់គ្លេសប្រកាសទទួលកុមារចំណាក់ស្រុកមួយចំនួនមកទ្វីបអឺរ៉ុប

អង់គ្លេសប្រកាសទទួលកុមារចំណាក់ស្រុកមួយចំនួនមកទ្វីបអឺរ៉ុប - ảnh 1
អង់គ្លេសប្រកាសទទួលកុមារចំណាក់ស្រុកមួយចំនួនមកទ្វីបអឺរ៉ុប

(VOV)_ នាថ្ងៃទី៤ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បាន
ប្រកាសថា៖ប្រទេសនេះនឹងទទួលកុមារចំណាក់ស្រុកមួយចំនួនពីស៊ីរីមកទ្វីបអឺរ៉ុប ដែល
គ្មានឪពុកនិងម្តាយទៅជាមួយ។ លោក David Cameron​ ក៏បានបញ្ជាក់ថែមទៀតថា៖
កុមារស៊ីរីដែលបានចុះបញ្ជីមុនថ្ងៃទី២០មិនាឆ្នាំ​២០១៦នឹងបានពិនិត្យមើលដើម្បីទទួល។ នាបច្ចុប្បន្ន អង់គ្លេសមិនទាន់ប្រកាស​បរិមាណជនចំណាក់ស្រុកជាក់ស្ដែងនៅឡើយ។
 តាមស្ថាប័នស៊ើបអង្កេតរបស់អង់គ្លេសជូនដំណឹងនាខែមេសាកន្លងទៅថា៖ ឆ្នាំ ២០១៥ 
មានកុមារចំនួន៩៥ពាន់នាក់ ​សូមសិទ្ធិជ្រកកោននៅទ្វីបអឺរ៉ុប ខ្ពស់ជាង៤ដង បើប្រៀប
នឹងឆ្នាំ២០១៤៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ