អង់គ្លេសឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង

(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា អង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហភាពពន្ធដារអាហ្វ្រិកខាងត្បូង (SACU) រួមមានប្រទេស ភាគខាងត្បូងនៃអាហ្វ្រិកចំនួន ៦ គឺ អាហ្វ្រិកខាងត្បូង  Botswana Lesotho Nambia Swaziland និង Mozambique ស្តីពីការធានាភាពបន្តបន្ទាប់នៃលក្ខខណ្ឌពាណិជ្ជកម្មបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ។
អង់គ្លេសឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោកស្រី Liz Truss (រូបថត៖ Bloomberg)

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោកស្រី Liz Truss បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះក្រោយពីចុះហត្ថលេខានិងចូលជាធរមាន ហើយនឹងអនុញ្ញាតឱ្យអង្គភាពអាជីវកម្មរក្សាការធ្វើពាណិជ្ជកម្មក្រោយ Brexit ដោយគ្មានរបាំងបន្ថែមណាមួយទៀតផង។ កិច្ចព្រមព្រៀងនេះកំពុងត្រូវឆ្លងកាត់ការត្រួតពិនិត្យចុងក្រោយប៉ុន្តែប្រសិនបើត្រូវបានចុះហត្ថលេខាជាផ្លូវការ ឯកសារនេះនឹងរួមបញ្ចូលលក្ខខណ្ឌពាណិជ្ជកម្មដែលបណ្តាប្រទេសអាហ្វ្រិកខាងត្បូងកំពុងទទួលអំណោយផលពី EU ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហា Brexit ដែរ នាថ្ងៃទី ១១ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបដិសេធសំណើរបស់សមាជិកសភាលោក Nigel Farage ស្តីពីការចងសម្ព័ន្ធភាពជាមួយគណបក្ស Brexit ប្រសិនបើប្រទេសនេះរៀបចំការបោះឆ្នោតមុនកាលកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ