អាជ្ញាធរមានសមត្ថកិច្ចអាមេរិកអនុវត្តការយ៉ាងម៉ឺងម៉ាត់បទហាមប្រាមដែល ទាក់ទងនឹងក្រុមហ៊ុន Huawei

(VOVWORLD) -  ខុទ្ទកាល័យគ្រប់គ្រងនិងថវិការបស់សេតវិមាន (OMB) បានអះអាងចំពោះមុខរដ្ឋសភាអាមេរិកថា ទីភ្នាក់ងារនេះនឹងឆ្លើយតបតម្រូវការនៃកាលកំណត់រយៈពេល ២ ឆ្នាំដើម្បីហាមឃាត់ការចុះហត្ថលេខា និងការអនុវត្តកិច្ចសន្យាសហរដ្ឋជាមួយក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។
អាជ្ញាធរមានសមត្ថកិច្ចអាមេរិកអនុវត្តការយ៉ាងម៉ឺងម៉ាត់បទហាមប្រាមដែល ទាក់ទងនឹងក្រុមហ៊ុន Huawei - ảnh 1  ប្រធានគណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិកលោក James Inhofe

នេះគឺជាផ្នែកមួយនៃក្រិត្យក្រមថវិកាសម្រាប់វិស័យការពារជាតិ (NDAA) នៃឆ្នាំសារពើពន្ធ ២០១៩ ដែលត្រូវបានអនុម័តដោយស្ថាប័ននីតិបញ្ញត្តិអាមេរិកកាលពីឆ្នាំមុន។ នៅក្នុងសារមួយដែលផ្ញើជូនដល់លោក James Inhofe ប្រធានគណៈកម្មាធិការកម្លាំងទ័ពព្រឹទ្ធសភាអាមេរិក លោក Russ Vought នាយក OMB បានសង្កត់ធ្ងន់ថានាពេលថ្មីៗនេះ រដ្ឋសភាអាមេរិកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តក្រិត្យក្រមដូចពោលខាងលើនេះក្នុងរយៈពេល ២ ឆ្នាំ ហើយទីភ្នាក់ងារនេះបានប្តេជ្ញានឹងអនុវត្តប្រការទាំងនេះឲ្យបានល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ