អតីតអភិបាលរដ្ឋ Florida លោក Jeb Bush ឈរឈ្មោះជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក

អតីតអភិបាលរដ្ឋ Florida លោក Jeb Bush ឈរឈ្មោះជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក  - ảnh 1
អតីតអភិបាលរដ្ឋ Florida លោក Jeb Bush ឈរឈ្មោះជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក (Image: VNA)

(VOVworld) – លោក John Ellis “Jeb” Bush អតីតអភិបាលរដ្ឋ Florida អាមេរិក បានចាប់ផ្តើមជាផ្លូវការយុទ្ធនាការចលនាសម្លេងគាំទ្រសំរាប់ការបោះឆ្នោត
ជាបឋមក្នុងគណៈបក្សសាធារណៈរដ្ឋដើម្បីជ្រើសរើសបេក្ខជនក្នុងការបោះ
ឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ ខាងមុខ។ លោក Jeb Bush ដែល
មានអាយុ ៦២ ឆ្នាំគឺជា ប្អូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិក លោក
George Walker Bush និងជាកូន ប្រុសរបស់អតីតប្រធានាធិបតីអាមេរិក លោក
George Herbert Walker Bush។ ក្នុង បទថ្លែងសន្ទរកថានាថ្ងៃទី​១៦ មិថុនា
លោក Jeb Bush បានសន្យានឹងកែសម្រួលប្រទេសអាមេរិកហើយសន្យា
ការពារបណ្ដាមុខសញ្ញាដែលងាយរងគ្រោះបំផុតគាំទ្រ ការពារសិទ្ធិសំរាប់
នារីក្រុមជនជាតិភាគតិចនិងជនពិការ ផងដែរ។ លោក Jeb Bush បានក្លាយ
ទៅជាជនទី ១១ របស់គណៈបក្សសាធារណៈរដ្ឋអាមេរិកចូលរួមការប្រជែង
ធ្វើជាបេក្ចជនក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ