អធិការបតីអាល្លឺម៉ង់ច្រានចោលលទ្ធភាពសហប្រតិបតិ្តការជាមួយគណៈបក្ស AfD

(VOVWORLD) - នាថ្ងៃទី២៦ សីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានច្រានចោលលទ្ធភាពសហប្រតិបតិ្តការជាមួយគណៈបក្សជម្រើសដើម្បី ប្រទេសអាល្លឺម៉ង់ (AfD) ដែលគាំទ្រនិន្នាការស្ដាំនិយមនិងស្អប់ជនបរទេស។
អធិការបតីអាល្លឺម៉ង់ច្រានចោលលទ្ធភាពសហប្រតិបតិ្តការជាមួយគណៈបក្ស AfD - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖Getty Images)

(VOVworld) - នាថ្ងៃទី២៦ សីហា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានច្រានចោលលទ្ធភាពសហប្រតិបតិ្តការជាមួយគណៈបក្សជម្រើសដើម្បី ប្រទេសអាល្លឺម៉ង់ (AfD) ដែលគាំទ្រនិន្នាការស្ដាំនិយមនិងស្អប់ជនបរទេស។

        AfD ជាគណៈបក្សដែលត្រូវបានបង្កើតឡើងកាលពីខែមេសាឆ្នាំ២០១៣។ គណៈបក្សនេះបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានឹងគោលនយោបាយបើកទ្វារ ទទួលជនចំណាកស្រុករបស់លោកស្រី Merkel នាឆ្នាំ២០១៥។ បរិមាណជន ចំណាកស្រុកធំសម្បើមដែលទៅកាន់អាល្លឺម៉ង់ក្នុងរយៈពេល២ឆ្នាំកន្លងមក បាន គំរាមកំហែងកិត្យានុភាពរបស់លោកស្រី Merkel មុននឹងការបោះឆ្នោតនាខែកញ្ញា ខាងមុខ ព្រមទាំងបង្កើតឱកាសសំរាប់ការលេចឡើងរបស់ AfD ដោយមានគោល ជំហរប្រឆាំងជនអន្តោប្រវេសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ