អ្នកកាសែតបរទេសអះអាងថា វៀតណាមបានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះជំងឺកូវីដ ១៩

(VOVWORLD) - នាពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ ជាមួយ BBC លោក David Hutt អ្នកសារព័ត៌មាន ដែលមានជំនាញខាងធ្វើអត្ថាធិប្បាយអំពីអាស៊ីអាគ្នេយ៍បានវាយតម្លៃវិជ្ជមានអំពីប្រតិកម្មចំពោះជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័ស និងព្រមៗគ្នារបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជាពិសេសគឺរលោកផ្ទុះជំងឺនាពេលថ្មីៗនេះ។
អ្នកកាសែតបរទេសអះអាងថា វៀតណាមបានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះជំងឺកូវីដ ១៩ - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

អ្នកកាសែត Hutt បានវាយតម្លៃថាវៀតណាមជាប្រទេស អាស៊ីអាគ្នេយ៍មួយដែលសកម្ម និងជោគជ័យបំផុត។ រាល់វិធានការរក្សាគម្លាតត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស និង តឹងរឹង។ សេដ្ឋកិច្ច វៀតណាមនៅតែរីកចម្រើន ហើយជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីយ៉ាងតិចតួចដែលទទួលបានកំណើនសេដ្ឋកិច្ច។ លោកបានចាត់ទុកថារដ្ឋាភិបាលវៀតណាមមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះជំងឺរាតត្បាតតាមរយៈវិធានការជាច្រើន។វៀតណាមមិនត្រឹមតែអនុវត្តន៍វិធានការរក្សាគម្លាត តាមដានករណីឆ្លងជំងឺ ប៉ុណ្ណោះទេ ថែមទាំងសម្របសម្រួលពលករយ៉ាងឆាប់រហ័សនៅតាមសហគ្រាសដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតទៀតផង។ ប្រការនេះមានន័យថាសេដ្ឋកិច្ចនៅតែអាចដំណើរការបានយ៉ាងរលូន។  ទោះបីជាចំនួនវ៉ាក់សាំងមានកំណត់ក៏ដោយប៉ុន្តែស្ថាប័នមានសមត្ថកិច្ចកំពុងចែកចាយវ៉ាក់សាំងយ៉ាងឆាប់រហ័សទៅកាន់មណ្ឌលឧស្សាហកម្មដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ចខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ