អ្នកជំនាញជនជាតិឆែក វាយតម្លៃខ្ពស់​ចំពោះ​ការកែលំ​អ​លក្ខខ័ណ្ឌ​ដើម្បី​ទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាម

(VOVWORLD) - អត្ថបទបានបញ្ជាក់ថារដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើច្បាប់វិនិយោគ ធ្វើវិសោធនកម្ម ដែលរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១។ ដោយហេតុនេះធ្វើឱ្យប្រសើរឡើងនូវលក្ខខ័ណ្ឌសម្រាប់វិនិយោគិនបរទេសចូលមកវៀតណាម។
អ្នកជំនាញជនជាតិឆែក វាយតម្លៃខ្ពស់​ចំពោះ​ការកែលំ​អ​លក្ខខ័ណ្ឌ​ដើម្បី​ទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាម - ảnh 1មណ្ឌលឧស្សាហកម្ម VSIP ខេត្ត Bac Ninh (រូបថត៖ TTXVN)

លោក David Jarkulisch អ្នកការទូតសេដ្ឋកិច្ចដ៏ល្បីឈ្មោះ មកពីសាធារណរដ្ឋឆែក ទើបនឹងសរសេរអត្ថបទមួយ ដោយវាយតម្លៃអំពីការផ្លាស់ប្ដូរជាវិជ្ជមានក្នុងគោលនយោបាយរបស់រដ្ឋវៀតណាម តាមរយៈច្បាប់វិនិយោគធ្វើវិសោធនកម្ម សំដៅបង្កលក្ខណៈងាយស្រួលក្នុងការទាក់ទាញ និងពង្រឹងប្រសិទ្ធភាព នៃការវិនិយោគបរទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។អត្ថបទនេះត្រូវបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសឆែក (mzv.cz) កាលពីថ្ងៃទី ៣១ ខែកក្កដា។

អត្ថបទបានបញ្ជាក់ថារដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើច្បាប់វិនិយោគ ធ្វើវិសោធនកម្ម ដែលរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១។ ដោយហេតុនេះធ្វើឱ្យប្រសើរឡើងនូវលក្ខខ័ណ្ឌសម្រាប់វិនិយោគិនបរទេសចូលមកវៀតណាម។

យោងទៅតាមអ្នកនិពន្ធបានឲ្យដឹងថា វៀតណាមគឺជាគោលដៅវិនិយោគមួយដ៏ទាក់ទាញបំផុតនៅអាស៊ី។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ទោះបីប្រឈមនឹងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត COVID -19 ក៏ដោយប៉ុន្តែវៀតណាមនៅតែមិនបានបាត់បង់ភាពទាក់ទាញដល់វិនិយោគិនបរទេសឡើយ ហើយក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ វៀតណាបទទួលបានទុនវិនិយោគចំនួន ១៨,៨ ពាន់លានដុល្លារអាមេរិក ពោលគឺថយចុះត្រឹមតែប្រមាណ ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ