អ្នកជំនាញរុស្ស៊ីលើកកំពស់តួនាទីរបស់វៀតណាមក្នុងការរក្សាសន្តិភាពនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទិ២៦ មិថុនា វៀតណាមបានធ្វើជាអធិបតីនៅកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦តាមប្រព័ន្ធវីដេអូ។ 
អ្នកជំនាញរុស្ស៊ីលើកកំពស់តួនាទីរបស់វៀតណាមក្នុងការរក្សាសន្តិភាពនៅអាស៊ីអាគ្នេយ៍ - ảnh 1តំណាងនៃប្រទេសសមាជិកអាស៊ាននានាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ កាលពីថ្ងៃទី២៤ មិថុនា។ (រូបថត៖ TTXVN) 

វាយតម្លៃចំពោះតួនាទីរបស់វៀត ណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ លោក Dmitry Mosyakov នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ អូស្ត្រាលីនិងទ្វីបអូសេអានី ចំណុះបណ្ឌិត សភាវិទ្យាសាស្ត្ររុស្ស៊ី បានចាត់ទុកថា ខឿនសេដ្ឋកិច្ចដែល មានការរីកចម្រើនយ៉ាងស្វាហាប់និងឆាប់រហ័សរបស់វៀតណាម ភាពជោគ ជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ក៏ដូចជាគោលនយោបាយការទូត ដ៏ឆ្លាតវៃរបស់ប្រទេសនេះ សុទ្ធតែបានរួមចំណែកទៅក្នុងការលើកកំពស់កិត្យា នុភាពអន្តរជាតិរបស់វៀតណាម។ តាមលោករូបនេះ ដោយមានគោល នយោបាយកិច្ចការបរទេសប្រកបដោយតុល្យភាពជាមួយដៃគូនានា វៀត ណាមកំពុងក្លាយទៅជាកត្តាដ៏សំខាន់បំផុតក្នុងការធានាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Dmitry Mosyakov ក៏បានសង្កត់ធ្ងន់ថា ដោយមាន គោលនយោបាយស្នេហាសន្តិភាព វៀតណាមបានរួមចំណែកដ៏ធំធេងទៅ ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ក៏ដូចជាលើកកំពស់ឋានៈនិងតួនាទីរបស់អាស៊ានលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ