អ្នកជំនាញអូស្ត្រាលី៖ ចំណាត់ថ្នាក់អន្តរជាតិឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍លើវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាម

(VOVWORLD) - យោងតាមសាស្ត្រាចារ្យ Hal Hill វៀតណាមនឹងក្លាយជា "ខឿនសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតខ្ពស់" នាពេលឆាប់ៗខាងមុខនេះ។

វាយតម្លៃអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ឆ្នាំ ២០២៤ សាស្រ្តាចារ្យកិត្តិយស   Hal Hill នៃសាលាគោលនយោបាយសាធារ ណៈ Crawford   នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានឲ្យដឹងថា សន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចរបស់វៀតណាម នៅរក្សាបានដដែលនិងត្រូវបានទទួលស្គាល់ក្នុង យថាទស្សន៍អភិវឌ្ឍន៍អាស៊ីថ្មីបំផុត របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍នៃចំណាត់ថ្នាក់អន្តរជាតិដែលបង្ហាញថា វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាមពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។ យោងតាមសាស្ត្រាចារ្យ Hal Hill វៀតណាមនឹងក្លាយជា "ខឿនសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតខ្ពស់" នាពេលឆាប់ៗខាងមុខនេះ។

ក្នុងពេលជាមួយគ្នានោះ លោក Layton Pike សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមបានចាត់ទុកថា តុល្យភាពទំនាក់ទំនងក្នុងតំបន់និងពិភពលោកគឺជាលក្ខណៈលេចធ្លោនៃគោលនយោបាយការបរទេសរបស់អូស្ត្រាលី។ ក្នុងឆ្នាំ ២០២៤ វៀតណាមនិងអូស្ត្រាលីបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានវាយតម្លៃថា   វៀតណាមពិតជានឹងបន្តការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ