អ្នកស្រាវជ្រាវឥណ្ឌូណេស៊ីសង្កត់ធ្ងន់លើតួនាទីដែលជៀសមិនផុតរបស់បក្សកុម្មុយនិស្តក្នុងប្រវត្តិសាស្ត្រវៀតណាម
(VOVWORLD) - នៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាម បក្សកុម្មុយនិស្តវៀតណាមដើរតួនាទី យ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រមួយដែលជៀសមិនផុតរបស់ប្រទេសជាតិ។
នេះជាយោបល់របស់លោក Veeramalla Anjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌល សិក្សាអាស៊ីអាគ្នេយ៍ (CSEAS) ដែលមានទីស្នាក់ការក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងបទ សម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅទីក្រុងហ្សាកាតា ក្នុងឱកាសខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។ ក្រឡែកមើលទៅដំណើរការអភិវឌ្ឍន៍របស់វៀតណាមវិញ អ្នកស្រាវជ្រាវ Veeramalla Anjaiah បានចង្អុលបង្ហាញថា បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំ ប្រទេសជាតិឆ្លងកាត់គំរូសេដ្ឋកិច្ចផ្សេងៗគ្នាជាច្រើន។ បច្ចុប្បន្ន វៀតណាមកំពុងចូលរួម យ៉ាងសកម្មក្នុងបញ្ហារួមរបស់សហគមន៍អន្តរជាតិ រួមទាំងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោក Anjaiah បានចាត់ទុកថា ប្រការនោះនឹងរួមចំណែកពង្រឹងការ ជឿទុកចិត្តផ្នែកនយោបាយ និងការរួមបញ្ចូលគ្នានូវផលប្រយោជន៍ជាមួយដៃគូ នានាផងដែរ។
បច្ចុប្បន្ននេះ បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា ប្រទេសជាតិកំពុងឈរ នៅចំពោះមុខខ្លោងទ្វារនៃយុគសម័យថ្មីនោះគឺ “យុគសម័យស្ទុះឈានទៅមុខរបស់ ប្រជាជាតិ”។ លោក Anjaiah បានចាត់ទុកថា "យុគសម័យថ្មី" នេះតំណាងឱ្យដំណាក់ កាលប្រវត្តិសាស្ត្រមួយដែលត្រូវបានកត់ត្រាដោយសមិទ្ធិផលដ៏ធំធេងទាក់ទងនឹងវឌ្ឍនភាពនយោបាយ សង្គម និងវប្បធម៌ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នោះគឺជាដំណាក់ កាលដែលជំរុញដោយការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លានិងការជឿជាក់លើខ្លួនឯងដើម្បីជម្នះ ពុះពារលើបញ្ហាប្រឈម ហើយប្រដេញតាមសេចក្ដីប្រាថ្នាដ៏មហិមារ៕