អ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោកមានចំនួនលើសពី ៣.០០០ នាក់

(VOVWORLD) - គណៈកម្មការសុខាភិបាលជាតិរបស់ចិន បានឲ្យដឹងថាចំនួនអ្នកស្លាប់ថ្មីទាំងអស់ សុទ្ទសឹងតែស្ថិតនៅក្នុងខេត្តហ៊ូប៉ី។ នាថ្ងៃទី ១ ខែមីនា ប្រទេសចិនដីគោក បានបញ្ជាក់ថាមានអ្នកឆ្លងថ្មីជាង ២០០ នាក់បន្ថែមទៀត
អ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោកមានចំនួនលើសពី ៣.០០០ នាក់ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)

នាថ្ងៃទី ២ ខែមីនា ចំនួនអ្នកស្លាប់ ដោយជំងឺរាតត្បាត COVID-19 នៅទូទាំងពិភពលោកមានបរិមាណលើសពី ៣.០០០ នាក់ បន្ទាប់ពីប្រទេសចិនដីគោក បានជូនដំណឹងថាមានអ្នកស្លាប់ចំនួន ៤២ នាក់ បន្ថែមទៀតនាថ្ងៃទី ១ ខែមីនា។

គណៈកម្មការសុខាភិបាលជាតិរបស់ចិន បានឲ្យដឹងថាចំនួនអ្នកស្លាប់ថ្មីទាំងអស់ សុទ្ទសឹងតែស្ថិតនៅក្នុងខេត្តហ៊ូប៉ី។ នាថ្ងៃទី ១ ខែមីនា ប្រទេសចិនដីគោក បានបញ្ជាក់ថាមានអ្នកឆ្លងថ្មីជាង ២០០ នាក់បន្ថែមទៀត ក្នុងនោះមាន ៦ នាក់នៅក្រៅខេត្តហ៊ូប៉ីដែលនាំឲ្យចំនួនករណីឆ្លងថ្មីសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៨០.០២៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ