អនុប្រធានរដ្ឋ Nguyen Thi Doan ជួបប្រាស្រ័យជាមួយក្រុមសិស្សឆ្នើមខេត្ត Lao Cai

អនុប្រធានរដ្ឋ Nguyen Thi Doan ជួបប្រាស្រ័យជាមួយក្រុមសិស្សឆ្នើមខេត្ត Lao Cai - ảnh 1
អនុប្រធានរដ្ឋ Nguyen Thi Doan ជួបប្រាស្រ័យជាមួយក្រុមសិស្សឆ្នើមខេត្ត Lao Cai(VOV)

(VOV)_នាព្រឹកថ្ងៃទី១៩​សីហា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋ​វៀត​ណាម ​លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយ​ក្រុមសិស្សឆ្នើមជាជនជាតិ ភាគតិចនៅខេត្ត Lao Cai  ចំនួន២០នាក់ ​ក្នុងឱកាសមកទស្សនារដ្ឋធានីហាណូយ  និងទៅគោរពវិញ្ញាណក្ខ័ណ្ឌ​លោកប្រធានហូជីមិញនៅប្រាំងតំកល់សព។ ប្អូនជា
ច្រើន នាក់មានស្ថានភាពលំបាកជា​ពិសេស ដូចជា ឪពុក ម្ដាយត្រូវស្លាប់ ឬកំពុងរស់
នៅ ក្នុងមណ្ឌលគាំពារ​ សង្គមក្តី ប៉ុន្តែ ​ប្អូនៗសុទ្ធតែខំប្រឹងប្រែងឈានទៅមុខ ទទួល
បានស្នាដៃ​ខ្ពស់ក្នុងការសិក្សាររៀនសូត្រ។ ដែលក្នុងនោះមានប្អូនជាច្រើននាក់ទទួល
បាន ស្នាដៃខ្ពស់នៅក្នុងការប្រឡងថ្នាក់ខេត្ត និងថ្នាក់ជាតិ។ លោកស្រី Nguyen Thi
 Doan បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋបានមានគោលនយោបាយជាច្រើន​ស្ដីពីការ វិនិយោគ បង្កលក្ខណះងាយស្រួលសំរាប់ប្អូនៗ បានទៅរៀនសូត្រ។ ចំពោះតម្រូវការ អភិវឌ្ឍន៍របស់ប្រទេសជាតិ លោកស្រី Nguyen Thi Doan បានក្រើនរំលឹកប្អូនៗត្រូវ
បន្តខំ ប្រឹងប្រែង ហ្វឺកហាត់ ​បំប៉ន់​សិលធម៌ ចំណេះដឹង ដើម្បីក្លាយទៅ ជាកូនចៅកត្តញ្ញូ សិស្សពូកែ…ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ