អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញជួបជាមួយថ្នាក់ដឹកនាំប្រទេសស្វីស និងឡាតវី

(VOVWORLD) - ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ៦៨ នៃគណៈកម្មការស្តីពីស្ថានភាពស្ត្រី (CSW) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ (ECOSOC) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ១១ មីនា  អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញមានជំនួបទ្វេភាគី ជាមួយប្រធានាធិបតីស្វីស លោកស្រី Viola Amheard និងនាយករដ្ឋមន្ត្រីឡាតវី លោកស្រី Evika Silina។

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញជួបជាមួយថ្នាក់ដឹកនាំប្រទេសស្វីស និងឡាតវី - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីស្វីស លោកស្រី Viola Amherd (រូបថត៖ VOV)

ក្នុងជំនួបជាមួយប្រធានាធិបតីស្វីសលោកស្រី Viola Amherd អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នវានុវត្តន៍ និងសម្របសម្រួលការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានាធិបតីស្វីស Viola Amherd បានអះអាងថា ស្វីសតែងតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ហើយជឿជាក់ថា ប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ; បានឯកភាពក្នុងការសម្របសម្រួល និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងវិស័យសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ជាពិសេសការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការរក្សាសន្តិភាព និងសន្តិសុខ ការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញជួបជាមួយថ្នាក់ដឹកនាំប្រទេសស្វីស និងឡាតវី - ảnh 2អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងនាយករដ្ឋមន្ត្រីឡាតវី លោកស្រី Evika Silina (រូបថត៖ VOV)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាតវី Evika Silina អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយឡាតវី; ស្នើឱ្យឡាតវីមានសំឡេងគាំទ្រគណៈកម្មាធិការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម ហើយក្នុងពេលជាមួយគ្នានេះ សម្របសម្រួលជាមួយវៀតណាម និងសហគមន៍អន្តរជាតិ ដើម្បីជំរុញការដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រួមទាំងអង្គការសហប្រជាជាតិ ក៏ដូចជាបន្តជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរជាមួយអាស៊ាន និងសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ