អនុប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយគ្រួសារកសិករផលិតពូកែ។

អនុប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យជាមួយគ្រួសារកសិករផលិតពូកែ។ - ảnh 1
“វាលស្រែគំរូធំ”


        VOV-នារសៀលថ្ងៃទី១៦កក្កដានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀត
ណាម Nguyen Thi Doan បានទទួលជួបគណៈប្រតិភូគ្រួសារកសិករនិង​
សហករណ៍​គំរូចំនួន៨១នាក់មកចូលរួមសន្និសីទ “វាលស្រែគំរូធំ” ដែលបាន
ប្រព្រឹត្តទៅនាថ្ងៃទី​១៨កក្កដា​នៅក្រុងហាណូយ។ មានមតិសំណេះសំណាល
ជាមួយគណៈប្រតិភូ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា បក្សរដ្ឋ នឹងអនុវត្តបណ្ដាដំណោះស្រាយ​បង្ក​លក្ខណៈងាយស្រួលថែមទៀតដើម្បី ប្រជាកសិករពង្រីកសម័ត្ថភាពពលកម្មច្នៃ​ប្រឌិតផ្លាស់ប្តូរថ្មីឥតឈប់ឈររួម ចំណែកជាច្រើនជាងទៅក្នុងជោគជ័យនៃបុព្វហេតុកសាងនិងអភិវឌ្ឍន៍
កសិកម្មកសិករនិងជនបទ។ លោកស្រីបានថ្លែងមតិដូច្នេះថា

        “ការទាមទារនាបច្ចុប្បន្នចំពោះកសិកម្ម-កសិករ-ជនបទគឺត្រូវផលិត​មួយ
​ទ្រង់ទ្រាយធំ មានចរិតលក្ខណៈផលិតកម្មទំនិញ ឆ្លើយតបនឹងតម្រូវការរបស់
ទីផ្សារពិភពលោក។ បើចង់បានដូច្នេះត្រូវ​មានទំនាក់ទំនងជិតស្និទ្ធពីអង្គភាព
អាជីវកម្មអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងដល់​ប្រជាកសិករ។ អ្នកដឹកនាំអ្នក គ្រប់គ្រងត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍន៍​ក្នុងកម្មវិធីវាលស្រែមាសនេះ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ