អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែមីនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi NgocThinh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (JCCI) ដឹកនាំដោយប្រធានគណៈកម្មាធិការសហប្រតិបត្តិការ អាជីវកម្ម ជប៉ុន - មេគង្គ លោក Yoichi Kobayashi ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្ មនិងឧស្សាហកម្មជប៉ុន 

 ក្នុងជំនួបនេះលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូ ទំនាក់ទំនងជួរមុខនិងយូរអង្វែង ហើយវៀតណាមតែងតែលើកទឹកចិត្តនិងប្តេជ្ញាចិត្ត នឹងបង្កលក្ខណៈងាយស្រួលដល់ បណ្ដាអង្គភាពអាជីវកម្មជប៉ុនក្នុងការវិនិយោគទុននៅវៀតណាម ជាពិសេសសំរាប់វិស័យផលិតកម្ម និងបច្ចេកវិទ្យាខ្ពស់ ជាដើម។

នាពេលខាងមុខ លោកស្រី Dang Thi Ngoc Thinh មានគោលបំណងចង់ឱ្យមានអង្គភាពអាជីវកម្មជប៉ុនច្រើន ថែមទៀតមកវិនិយោគទុននៅវៀតណាមក្នុងវិស័យសេវាកម្ម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំង បង្កើន ការអភិវឌ្ឍទេសចរណ៍និង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ