អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ចូលរួមកិច្ចសន្ទនា Shangri La

(VOVworld)-កិច្ចសន្ទនា Shangri La បានប្រារព្ធជាផ្លូវការនាថ្ងៃទី៣មិថុនានៅ
ប្រទេសសឹង្ហបុរីដោយមានការចូលរួមរបស់មន្ត្រី អ្នកនាញការសន្តិសុខ ការពារ
ជាតិមកពី៣០ប្រទេស។ គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Shangri La
លើកនេះដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក​ Nguyen Chi Vinh។
ចូលរួមកិច្ចសន្ទនានេះ គណៈប្រតូភូវៀតណាមនឹងមានការជួបសន្ទនាទ្វេ ភាគីនិង
ពហុភាគីព្រមទាំងមានបទអន្តរាគមនៅក្នុងបណ្តាសម័យប្រជុំពេញអង្គ ស្តីពីរាល់
បញ្ហាក្តៅគគុករនៃសន្តិសុខតំបន់ ក្នុងនោះមានបញ្ហាជម្លោះនៅសមុទ្រ ខាងកើត។

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ចូលរួមកិច្ចសន្ទនា Shangri La - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh ទទួលជួបជាមួយលោក Chan Yeng Kit លេខាអចិន្ត្រៃយ៍ក្រសួងការពារប្រទេសសឹង្ហបុរីនៅខាងក្រៅសន្និសីទសន្តិសុខកំពូលអាស៊ី


        របៀបវារៈនៃកិច្ចសន្ទនា Shangri La ឆ្នាំនេះ បានលើកយកនូវប្រធានបទ
សំខាន់ៗមួយចំនួនមកពិភាគ្សា សំដៅដោះស្រាយភាពតានតឹងកំពុងកើតមាន
ឡើងក្នុងតំបន់ ដូចជា “ប្រឈមមុខនឹងរាល់ការសាកល្បងសន្តិសុខដ៏ស្មុគស្មាញ
នៅទ្វីអាស៊ី” និង “ការសាកល្បងក្នុងការដោះស្រាយជម្លោះ”  និង “តាមដានគោល
ដៅសន្តិសុខរួម”ជាដើម។ ក្នុងនាមជាសមាជិកចូលរួមកិច្ចសន្ទនាលើកនេះ​លោក
Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារប្រទេស
 វៀតណាមបានឲ្យដឹងថា គណៈប្រតិភូវៀតណាមនឹងចូលរួមសម័យប្រជុំពេញ
អង្គលើកទី៤ ស្តីពី“រាល់ការសាកល្បងក្នុងការដោះស្រាយជម្លោះក្នុងតំបន់”។

        “ពិតប្រាកដថា វៀតណាមនឹងវាយតម្លៃត្រឹមត្រូវនូវស្ថានភាពនិងគ្រោះអា
សន្នដែលនឹងគំរាមកំហែងសន្តិសុខ ស្ថិរភាពក្នុងតំបន់ ហើយពីនោះនឹងនាំ ចេញ
ដំណោះស្រាយសមស្របទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជានាំចេញទស្សន និងបែប
ផែនសម្រាប់ភាគីនានារួមសហការគ្នា តស៊ូដោះស្រាយជម្លោះដោយ​សន្តិវិធី ដើម្បី
នាំមកនូវផលប្រយោជន៍ឲ្យភាគីទាក់ទិននានារួមទាំងធានាសន្តិភាព ស្ថិរភាពនៅ
សមុទ្រខាងកើត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ