អនុវត្ត​ន៍​កម្មវិធី​ស្តារ​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមលើ​វិស័យ​សុខាភិបាល​ឡើង​វិញ​

(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបបានចេញឯកសារស្តីពីការអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើវិស័យសុខាភិបាលឡើងវិញ និងធានាធនធានសុខាភិបាល។
អនុវត្ត​ន៍​កម្មវិធី​ស្តារ​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមលើ​វិស័យ​សុខាភិបាល​ឡើង​វិញ​ - ảnh 1រូបថត៖ baochinhphu.vn
ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញលើវិស័យសុខាភិបាល(កម្មវិធី) និងមានដំណោះស្រាយធានាប្រភពធនធានមនុស្សសម្រាប់ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងផ្តល់ការពិនិត្យ និងព្យាបាលជំងឺបម្រើប្រជាជននោះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងសុខាភិបាល អនុវត្តន៍រាល់ភារកិច្ចដែលបានប្រគល់ជូនតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ  ក្រសួងសុខាភិបាលត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមធ្វើការពិនិត្យ និងបូកសរុបបរិមាណធនធានមនុស្សលើវិស័យសុខាភិបាល ព្រមទាំង ចាត់វិធានការធានាប្រភពធនធានមនុស្សគ្រប់គ្រាន់អនុវត្តន៍ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងពិនិត្យ ព្យាបាលជំងឺបម្រើប្រជាជននៅទូទាំងប្រទេស ក៏ដូចជាធានាប្រភពធនធានមនុស្សសម្រាប់វិស័យសុខាភិបាល រួមចំណែកធានាសុខុមាលភាពសង្គម ជំរុញខ្លាំងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ