អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប
(VOVWORLD) - អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បានរៀបចំសន្និសីទយោធា-នយោបាយកងទ័ពទាំងមូល ដើម្បីវាយតម្លៃលើលទ្ធផលនៃការដឹកនាំ និងទិសដៅក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងឆ្នាំ២០២៥ រួមទាំងដាក់ពង្រាយភារកិច្ចយោធា និងការពារជាតិសម្រាប់ឆ្នាំ២០២៦។
ប្រធានរដ្ឋ លោក លឿង គឿង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារប្រទេស។ (រូបថត៖ VOV) |
អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។ លោកប្រធានរដ្ឋក៏បានស្នើឱ្យក្រសួងការពារប្រទេស ផ្តោតលើការកសាងកងទ័ពបដិវត្តន៍ កងទ័ពចំណាន និងទំនើប; កែលម្អគុណភាពរួម និងកម្លាំងប្រយុទ្ធរបស់កងទ័ពទាំងមូល; រក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងម៉ឺងម៉ាត់; ការច្នៃប្រឌិត និងកែលម្អគុណភាពនៃការហ្វឹកហ្វឺន ការអប់រំ និងលំហាត់តាមផែនការ និងស្របតាមលក្ខខណ្ឌប្រយុទ្ធថ្មី; ការពារយ៉ាងរឹងមាំនូវដែនអាកាស តំបន់សមុទ្រ ព្រំដែន តំបន់ដីគោក លំហអ៊ីនធឺណិត និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗ៕