អនុវត្តន៍យ៉ាងដាច់អហង្ការបណ្ដាវិធានការសមស្រប ដើម្បីអនុវត្តន៍អធិបតេយ្យភាពលើដែនទឹករបស់វៀតណាម

(VOVWORLD) - វៀតណាមគោរពសិទ្ធិរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រក្នុងការចេញផ្សាយច្បាប់ផ្ទៃក្នុង និងបទប្បញ្ញត្តិទាក់ទងនឹងសមុទ្រ ស្របតាម UNCLOS ១៩៨២។ ទន្ទឹមនឹង នោះ វៀតណាមក៏ស្នើឱ្យប្រទេសដទៃទៀតគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa និងសិទ្ធិរបស់វៀតណាមចំពោះ តំបន់ ដែនសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់អនុលោមតាម UNCLOS ១៩៨២ ផងដែរ។

អនុវត្តន៍យ៉ាងដាច់អហង្ការបណ្ដាវិធានការសមស្រប ដើម្បីអនុវត្តន៍អធិបតេយ្យភាពលើដែនទឹករបស់វៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី ២១ វិច្ឆិកា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរ ទេសវៀតណាម ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀត ណាមចំពោះការដែលប្រធានា
ធិបតីហ្វីលីពីនបានចុះហត្ថលេខាចេញផ្សាយលើច្បាប់ស្តីពីតំបន់សមុទ្រ និងច្បាប់ស្តីពីផ្លូវនាវា
ចរណ៍ដែនទឹកប្រជុំកោះរបស់ហ្វីលីពីន និង ការដែលប្រទេសចិនប្រកាសដាក់ឈ្មោះស្តង់ដារលើផ្នែកមួយនៃកោះ និងថ្មប៉ប្រះ ទឹកនានានៅសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាមលោកស្រី Pham Thu Hang បាននិយាយថា៖
ដូចដែលបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានមូលដ្ឋានផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដែលស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់ដែនសមុទ្រ ដែលត្រូវបានកំណត់ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។
វៀតណាមគោរពសិទ្ធិរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រក្នុងការចេញផ្សាយច្បាប់ផ្ទៃក្នុង និងបទប្បញ្ញត្តិទាក់ទងនឹងសមុទ្រ ស្របតាម UNCLOS ១៩៨២។ ទន្ទឹមនឹង នោះ វៀតណាមក៏ស្នើឱ្យប្រទេសដទៃទៀតគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa និងសិទ្ធិរបស់វៀតណាមចំពោះ តំបន់ ដែនសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់អនុលោមតាម UNCLOS ១៩៨២ ផងដែរ។
វៀតណាមប្រកាន់ខ្ជាប់និងអនុវត្តន៍យ៉ាងដាច់អហង្ការនូវវិធានការដ៏ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ដើម្បីអនុវត្តន៍អធិបតេយ្យភាពលើប្រជុំកោះ Truong Sa របស់វៀតណាម; អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់នៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន។ វៀតណាមត្រៀម ខ្លួនជាស្រេចធ្វើការជាមួយភាគីទាំងអស់ដើម្បីដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នា ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ