អបអរសាទរទិវា​បុណ្យ​ជាតិវៀតណាម នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែកញ្ញា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាម។

ភ្ញៀវកិត្តិយសប្រមាណ ៥០០ នាក់ រួមមានតំណាងរដ្ឋាភិបាលរដ្ឋ New South Wales ទីភ្នាក់ងាររដ្ឋមួយចំនួន គណៈប្រតិភូអង្គទូតប្រចាំនៅទីក្រុងស៊ីដនី តំណាងស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងអាណិកជនវៀតណាមយ៉ាងច្រើនកុះករបានមកចូលរួមពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិវៀតណាម។

អបអរសាទរទិវា​បុណ្យ​ជាតិវៀតណាម នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី - ảnh 1អគ្គកុងស៊ុល Nguyen Dang Thang ថ្លែងមតិនៅទីនេះ។ រូបថត៖ VOV / អូស្ត្រាលី

ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុល Nguyen Dang Thang បានចែករំលែកអំពីអត្ថន័យនៃទិវាបុណ្យជាតិ និងសមិទ្ធិផលដែលវៀតណាមសម្រេចបាននាប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គកុងស៊ុល Nguyen Dang Thang បានឲ្យដឹងថា ក្រោយរយៈពេលជិត ៨ ទស្សវត្សរ៍មក វៀតណាមស្ថិតក្នុងបញ្ជីខឿនសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក។ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ នៅជុំវិញពិភពលោក ជាដៃគូយុទ្ធសាស្ត្រនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ រួមទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ វៀតណាមនិងអូស្ត្រាលីទើបបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ត្រូវបានបង្ហាញតាមរយៈការជួយឧបត្ថម្ភយ៉ាងឆាប់រហ័សរបស់អូស្ត្រាលីចំពោះវៀតណាមក្នុងការទប់ទល់នឹងផលវិបាកនៃព្យុះទីហ្វុង Yagi។

ពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិវៀតណាមរៀបចំដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងស៊ីដនី នាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកម្មវិធីតន្ត្រីក្រោមប្រធានបទ “ដំណើរវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ