អភិបាលរដ្ឋ New York របស់អាមេរិកទៅបំពេញទស្សនកិច្ចនៅគុយបា

អភិបាលរដ្ឋ New York របស់អាមេរិកទៅបំពេញទស្សនកិច្ចនៅគុយបា - ảnh 1
អភិបាលរដ្ឋ New York របស់អាមេរិកទៅបំពេញទស្សនកិច្ចនៅគុយបា

(VOV)_នាថ្ងៃទី២០ មេសា អភិបាលរដ្ឋ New York របស់អាមេរិក លោក​ Andrew
Coumo បានដឹកនាំគណៈប្រតិភូ១ក្រុម​ មានអាជីវករចំនួន២០រូប ទៅបំពេញ​ទស្សន
កិច្ចនៅគុយបា។ ថ្លែងមតិនៅក្នុងវេទិកា អង្គភាពអាជីវកម្ម New York (​អាមេរិក) -  គុយបា លោក Andrew Coumo បានសម្ដែងនូវមោទនភាព ជា​ដំណាង​ដើមដំបូង
របស់អាមេរិក មកបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់តាំង​ពី​ពេលប្រទេស
ទាំងពីរដំណើរការកសាងទំនាក់ទំនងឡើងវិញ និងលោកក៏​បានអះអាងថា៖នឹង
ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទំនាក់ទំនងទ្វេភាគីត្រូវបានប្រ
ក្រតីឡើងវិញទាំងស្រុង។ 

          មុននោះ អភិបាលរដ្ឋ New York លោក Andrew Coumo បានជួបសន្ទនា​ជា
មួយ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងវិនិយោគពីបរទេសគុយបា ​លោក 
Rodrigo Malmierca ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការ​ពាណិជ្ជកម្មរវាង
ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ