អភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម


អភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម - ảnh 1
អភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម (internet)

(VOV)_ស្វាគមន៍ទិវាទីក្រុងវៀតណាម​(ថ្ងៃទី ៨វិច្ឆិកា) នាព្រឹកថ្ងៃទី ​៧ វិច្ឆិកា នៅ ទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ​អន្តរជាតិ ស្ដីពីការ៖រៀបចំ គំរោងផែនការ និងអភិវឌ្ឍន៍ទីក្រុងបៃតង់និងទំនើបនៅវៀតណាម។ សិក្ខាសាលា លើកនេះមានបទអន្តរាគមន៍ចំនួន២០ របស់​បណ្ដាអ្នកជំនាញការកូរ៉េខាងត្បូង និង
អ្នកប្រាជ្ញ វៀតណាម ប្រមូលផ្តុំចូលក្នុងខ្លឹមសារសំខាន់ចំនួន២ ៖  រៀបចំគំរោង ផែនការទីក្រុងបៃតង់ ទំនើប-និន្នា​ការនិងបទពិសោធន៍ពីកូរ៉េខាងត្បូង  និងទស្សនះ វិស័យ ការផ្តើមគំនិតពី​បណ្ដាតំបន់នៅវៀតណាម។

          នាថ្ងៃទី ៨​វិច្ឆិកា ក្រសួងសំណង់ សមាគមរៀបចំគំរោងផែនការទីក្រុង​វៀតណាម នឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាទីក្រុងវៀតណាម។ ក៏ក្នុងឱកាសនេះដែរ 
សមាគម រៀបចំគំរោងផែនការទីក្រុងវៀតណាមទទួលបានគ្រឿងឥស្សារិយស៍
ពលកម្ម  ថ្នាក់លេខ២ របស់ប្រធានរដ្ឋវៀតណាមប្រគល់​ជូនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ