អាមេរិក - ចិនបានចាប់ផ្តើមជុំចរចារពាណិជ្ជកម្មថ្មី

(VOVWORLD) -  នាថ្ងៃទី ២៨ ខែមីនា គណៈប្រតិភូចរចាររបស់អាមេរិកបានមកដល់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចាប់ផ្តើមជុំចរចាថ្មីមួយសំដៅដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អាមេរិក - ចិនបានចាប់ផ្តើមជុំចរចារពាណិជ្ជកម្មថ្មី - ảnh 1 តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer

ការចរចានេះបានប្រព្រឹត្តទៅនៅក្នុងបរិបទដែលមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ឈានជិតដល់សម្រេចបានកិច្ចព្រមព្រៀង ដើម្បីជួយបញ្ចប់ភាពតានតឹងរយៈពេលច្រើនខែ ដែលបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោករងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ កិច្ចប្រជុំនេះគ្រោងនឹងអូសបន្លាយក្នុងរយៈពេល ២ ថ្ងៃរវាងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ជាមួយ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ។ នេះគឺជាកិច្ចចរចាលើកដំបូងចាប់តាំងពីទីក្រុងប៉េកាំងបានអនុវត្តវិធានការថ្មីមួយចំនួនដើម្បីបង្ហាញនូវការធ្វើសម្បទានផងដែរ។ រដ្ឋរមន្រ្តីអាមេរិកបានលើកច្បាស់ថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងមានការរីកចម្រើនលើគ្រប់វិស័យ ដែលកំពុងពិភាក្សានៅក្នុងកិច្ចចរចាពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ