អាមេរិក - ចិនបានរៀបចំផែនការចរចាដំបូងចាប់តាំងពីក្រោយកិច្ចព្រមព្រៀង “ផ្អាកសង្គ្រាមពាណិជ្ជកម្ម“

(VOVWORLD) -  នាថ្ងៃទី ៤ ខែមករា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចិនឲ្យដឹងថា ប្រទេសចិននិងសហរដ្ឋអាមេរិកបានឯកភាពគ្នារៀបចំកិច្ចចរចារពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រីនាថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករាខាងមុខ។
អាមេរិក - ចិនបានរៀបចំផែនការចរចាដំបូងចាប់តាំងពីក្រោយកិច្ចព្រមព្រៀង “ផ្អាកសង្គ្រាមពាណិជ្ជកម្ម“ - ảnh 1 អាមេរិក - ចិនបានរៀបចំផែនការចរចាដំបូងចាប់តាំងពីកិច្ចព្រមព្រៀង "ផ្អាកសង្គ្រាមពាណិជ្ជកម្ម"

នេះគឺជាកិច្ចចរចាដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក ស៊ីជីនភីង (Xi JinPing) សម្រេចបានកិច្ចព្រមព្រៀង «ផ្អាកសង្រ្គាមពាណិជ្ជកម្ម» នាថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៨។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គណៈប្រតិភូអាមេរិកដឹកនាំដោយ តំណាងពាណិជ្ជកម្មអាមេរិក លោក Jeffrey Gerrish នឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពី "ការអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់នេះ" ដែលថ្នាក់ដឹកនាំទាំងពីរសម្រេចបានក្នុងជំនួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅប្រទេសអាហ្សង់ទីនកាលពីឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ