អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក


អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក - ảnh 1
អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមការធ្វើសមយុទ្ធ
រួមកងទ័ពជើងទឹកដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ នៅតំបន់សមុទ្រជិត នឹងឧបទ្វីបកូរ៉េ។ បណា្ដនាវារបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងនិងនាវាមួចទឹកនុយក្លេ អ៊ែររបស់អាមេរិក USS Olyimpia រួមជាមួយនាវិកចំនួន ១៥០ នាក់បានចូលរួមការធ្វើ សមយុទ្ធលើកនេះ។ អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក លោក Arlo Abrahamson
បានសង្កត់ធ្ងន់ថា៖ នេះគឺជាសកម្មភាពធ្វើសមយុទ្ធធម្មតាជាប្រចាំឆ្នាំរវាងប្រទេស
ទាំង ២  ដោយមានគោលដៅបង្កើនសមត្ថភាពនិងកិច្ចសហប្រតិបត្តិការរវាងភាគី
ទាំង ២។ការធ្វើសមយុទ្ធពោលខាងលើត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសថា៖នឹងបញ្ឃប់រាល់ការ
សាកល្បងនុយក្លេអ៊ែរ ក្នុងករណី អាមេរិកនិងកូរ៉េខាងត្បូងលុបចោលការធ្វើសម
យុទ្ធរួមក្នុងឆ្នាំ ២០១៥៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ