អាមេរិកគោរពនិងមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី៨ ខែមករា នៅទីស្នាក់ការក្រសួងការបរទេស វៀតណាម ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយឯក អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink។
អាមេរិកគោរពនិងមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម - ảnh 1ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh (ខាងស្ដាំ) ទទួលជួបជាមួយឯក អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink


នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៨ ព្រមទាំងស្នើអោយភាគីទាំងពីរបន្តសហប្រតិបតិ្តការគ្នាយ៉ាងស្អិត រមួតលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម សន្តិសុខការពារជាតិ និងក្នុងបញ្ហាអន្តរជាតិផ្សេងៗទៀត ដើម្បីឆ្ពោះទៅរកការរំលឹកខួបលើកទី២៥ទិវា ស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញនាឆ្នាំ២០២០។

        ចំណែកឯឯកអគ្គរដ្ឋទូតលោក Daniel Kritenbrink វិញ ក៏បានថ្លែងអំណរ គុណចំពោះរដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានារបស់វៀតណាម ដោយបានបន្ត យកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋ ទូតបានអោយដឹងថា សហគ្រាសអាមេរិកយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម ហើយមានគោលបំណងចង់បន្តពង្រីកការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ក្នុងឆ្នាំ២០១៩។ លោកឯកអគ្គរដ្ឋទូតអះអាងថា វៀតណាមជាដៃគូសំខាន់ជួរមុខ របស់អាមេរិកនៅក្នុងតំបន់ ហើយអាមេរិកមានគោលបំណងចង់ជំរុញទំនាក់ទំនង ជាមួយវៀតណាមក៏ដូចជាអាស៊ានដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍន ភាពដូចជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបញ្ហានានាដូចជា កិច្ច សហប្រតិបតិ្តការនៅក្នុងអនុតំបន់ទន្លេមេគង្គ ការជំរុញសេរីភាព សុវត្ថិភាពនាវា ចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ