អាមេរិក-ចិនស្វែងរកវិធានការកាត់បន្ថយជំលោះ

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងជួបចរចារជាមួយ
ប្រធានរដ្ឋចិន លោក Xi Jinping នៅរដ្ឋ California (អាមេរិក) នាចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីរាល់បញ្ហាលើវិស័យសន្តិសុខនិងសេដ្ឋកិច្ចសំដៅបង្កើនទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ នាពេលខាងមុខ ឲ្យខ្លាំងក្លាថែមទៀត។ ថ្លែងមតិក្នុងសន្និសីទការសែតតាមរយៈទូរស័ព្ទ នាព្រឹកថ្ងៃទី ៤ មិថុនា (តាមម៉ោង
វៀតណាម) មន្ត្រីនៃវិមានសរម្នាក់បានឲ្យដឹងថា៖ ការចរចារក្រៅផ្លូវការដំបូងរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង ២ រូបនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ៨ មិថុនា។ របៀបវារៈនឹងរួមមានបណ្ដាវិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ចនិងសន្តិសុខ។
ក្នុងនោះ មានបញ្ហានុយក្លេអ៊ែលើឧបទ្វីបកូរ៉េ ជំលោះបូរណភាពដែនដីនិងសន្តិសុខ នៅសមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងសកម្មភាពយោធានៃប្រទេសទាំង ២ ក្នុង
តំបន់នេះ​ ផងដែរ។ មន្ត្រីនៃវិមានសម្នាក់ពោលខាងលើបានឲ្យដឹងទៀតថា៖

“ជំនួបចរចារនឹងជួយឧបត្ថម្ភប្រធានាធិបតីអាមេរិក  Obama ស្វែងយល់និងចាប់ ផ្តើមជួបធ្វើការជាមួយថ្នាក់ដឹកនាំថ្មីរបស់ចិន ផ្ញើសារអំពីរាល់អាទិភាពនិងការព្រួយ បារម្មហ៍របស់អាមេរិក​ ព្រមទាំង ស្តាប់មិតរបស់លោក Xi Jinping។ នេះគឺជាឱកាស ដើម្បីអាមេរិកកំណត់និងអភិវឌ្ឍន៍វិស័យសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏ដូចជា ឯកភាពទសន្សនៈអំពីបញ្ហាគ្មាននុយក្លេអ៊ែរនិងកំណើនសេដ្ឋកិច្ចដែល ភាគីទាំង ២ សុទ្ធតែផ្តល់អាទិភាព។”

ការវាយប្រហារចូលក្នុងប្រព័ន្ធព័ត៌មានអំពីសេដ្ឋកិច្ចនិងការពាប្រទេសលើបណ្តាញ
Internet របស់អាមេរិកដែលចាត់ទុក hacker របស់ចិនដំណើរការ គឺជាបញ្ហាក្តៅ គគុកក្នុងជំនួបចរចាររវាងប្រធានាធិបតី Barack Obama ជាមួយប្រធានរដ្ឋ Xi Jinping។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអាមេរិកបានលើកច្បាស់ថា៖ hacker គឺជាការគំរាមកំ
ហែងដ៏ធ្ងន់ធ្ងរចំពោះអាមេរិក និងប្រទេសទាំងឡាយត្រូវប្រតិបត្តិ តាមច្បាប់អន្តរជាតិ
ស្តីអំពីសន្តិសុខលើបណ្តាញ Internet។ ស្តីពីគ្រោះអាសន្នជំលោះរវាងអាមេរិកនិងចិន
មន្ត្រីវិមានសបានឲ្យដឹងថា៖

“ថ្នាក់ដឹកនាំទាំង ២ រូប សុទ្ធតែយល់ច្បាស់លាស់អំពីគ្រោះថ្នាក់ភាពនៃជំលោះ ដែល
អាចកើតឡើងរវាងមហាអំណាចដែលបានទទួលស្គាល់និងមហាអំណាចទើបនឹង
លេចចេញ។ យើងត្រូវនាំចេញវិធានការ ឬ របៀបសហការរវាងបណ្ដាយន្តការ
ទ្វេភាគី សំដៅទប់ទល់នឹងគ្រោះអាសន្នបង្កអស្ថិរភាពរវាងភាគីទាំង ២”។

ភាគីអាមេរិកចាត់ទុកថា៖ ទោះបីជា នៅមានការខ្វែងគំនិតសេសសល ក្តី ប៉ុន្តែ
ទំនាក់ទំនងអាមេរិក-ចិននៅតែអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសគឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតី
ប្រជាមានិតកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ