អាមេរិកចាប់ខ្លួនមុខសញ្ញាចំនួន ៦ នាក់ទាក់ទិនដល់ IS


អាមេរិកចាប់ខ្លួនមុខសញ្ញាចំនួន ៦ នាក់ទាក់ទិនដល់ IS  - ảnh 1
អាមេរិកចាប់ខ្លួនមុខសញ្ញាចំនួន ៦ នាក់ទាក់ទិនដល់ IS (Image: VNA)

(VOVworld) – បណ្ដាកំលាំងនិតិប្រតិបត្តិអាមេរិកទើបនឹងចាប់ខ្លួនមុខសញ្ញាចំនួន ៦ នាក់ដែលមានដើមកំណើត Somalia មានទំនាក់ទំនងជាមួយអង្គការរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS)។ នាថ្ងៃទី ២០ មេសា តាមសេចក្តីប្រកាសនៃមជ្ឈដ្ឋានមន្ត្រីប្រតិបត្តិច្បាប់ អាមេរិកបានឲ្យដឹងថា៖ កំលាំងបេសកម្មពិសេសប្រឆាំងភេវរកម្មនៃការិយាល័យ
សហព័ន្ធស៊ើបអង្កេត (FBI) បានចាប់ខ្លួនបណ្ដាមុខសញ្ញាពោលខាងលើនៅទីក្រុង
Minneapolis រដ្ឋ Minnesota និងទីក្រុង San Diego រដ្ឋ California។ បណ្ដាមុខសញ្ញានេះ
ត្រូវបានចាត់ទុកថា៖កំពុងស្វែងរករបៀបលើកទឹកចិត្តនិងប្រមូលប្រជាពលរដ្ឋ
អាមេរិកចូលរួម  IS។ តាមចាងហ្វាងសហរដ្ឋអាមេរិក លោក Andrew Luger នៅ
រដ្ឋ Minnesota បានឲ្យដឹងថា៖ យុវជនចំនួន ៦ នាក់ទាំងអស់នេះសុទ្ធតែមានគោល
ដៅចូលរួមកំលាំងភេវរកម្ម។ បណ្ដាមុខសញ្ញានេះត្រូវបានយកទៅជំនុំជំរះ នាថ្ងៃទី
២០ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ