អាមេរិកចាប់ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្រចំពោះការបផុសសង្គ្រាមតំរង់ទៅលើស៊ីរី

អាមេរិកចាប់ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្រចំពោះការបផុសសង្គ្រាមតំរង់ទៅលើស៊ីរី - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (Image: Vietnam+)

(VOVworld) – ដោយមិនអើពើរដល់ការទទួលស្គាល់របស់ប្រធានខុទ្ទកាល័យវិមានស​
លោក Denis McDonough បានឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama មិនទាន់មានភ័ស្តុតាងណាមួយអំពីការប្រើប្រាស់អាវុធគីមី នៅ ស៊ីរីឡើយ
នាថ្ងៃទី ៩ កញ្ញា វិមានសបានចាប់ផ្តើមយុទ្ធនាការចលនាសម្លេងគាំទ្ររបស់រដ្ឋសភានិង
ប្រជាជនអាមេរិកចំពោះការបផុសសង្គ្រាមតំរង់ទៅលើស៊ីរី។ នាយប់ថ្ងៃទី ៩ កញ្ញា ឆ្លើយ
សម្ភាសន៍ចំនួន ៦ លើបណ្ដាកាណាល់ទូរទស្សន៍ធំៗ ប្រធានាធិបតី Barack Obama បានអះអាងថាថ្មីម្តងទៀតថា៖ រដ្ឋអំណាចរបស់ប្រធានាធិតបីស៊ីរី លោក Bashar al-Assad ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារដោយជាតិគីមីពុល ដែលបានកើតមានឡើង
នាថ្ងៃទី ២១ សីហា កន្លងមក ធ្វើឲ្យជនស៊ីវិលចំនួន ១ ពាន់ ៤ រយនាក់ត្រូវស្លាប់។ លោក
Barack Obama បានសង្កត់ធ្ងន់ទៀតថា៖ អាមេរិកបានប្រើ ប្រាស់រាល់ការណាល់ការទូត
ប៉ុន្តែ នាបច្ចុប្បន្ន ដល់ពេលអាមេរិកត្រូវមានការទទួលខុសត្រូវធ្វើសកម្មភាព។នេះគឺជាប្រធានបទដែលបណ្ដាមន្ត្រីវិមានសបានពិភាក្សាជាច្រើនលើក។

នាថ្ងៃទី ១០ កញ្ញា តាមគំរោង លោក Barack Obama នឹងមានសន្ទរកថាចំពោះមុខ បណ្ដាសមាជិកសភាអាមេរិកនិងប្រជាជនអាមេរិក។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry និងប្រធានខុទ្ធកាល័យវិមានសសុទ្ធតែបានដំណើរការ សន្ទនាជាមួយអ្នកនិតិបញ្ញត្តិដោយចំហរផងនិងចង្អៀត ផង។

យុទ្ធនាការចលនាសម្លេងគាំទ្ររបស់វិមានសត្រូវបានអនុវត្ត ក្នុងកលៈទេសៈ សមាជិក សភាអាមេរិកភាគច្រើននៅមន្ទិលសង្ស័យអំពីប្រសិទ្ធភាពរបស់យុទ្ធនាការយោធា
ហើយមិន គិតដល់គ្រោះថ្នាក់នៃការសងសឹកដែលអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តមិន
 អាចស្មានដល់ ក្នុងពេល បណ្ដាលសង្គ្រាមមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ