អាមេរិកចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ.ស.ប.

អាមេរិកចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ.ស.ប.  - ảnh 1
រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry (Image: Vietnam+)

(VOVworld) – ដោយមិនអើពើរដល់ការប្រឆាំងជំទាស់ក្នុងប្រទេស
រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama បាន
សម្រេចចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ​.ស.ប. សំដៅ
បង្កើនការត្រួតពិនិត្យការនាំ ចេញនាំចូលចំពោះអាវុធគ្រប់ប្រភេទ។ ថ្លែងមតិក្នុងពិធីចុះហត្ថលេខាលើសន្ធិ សញ្ញានេះ ដែលបានប្រព្រឹត្ត
ទៅ នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New York រដ្ឋមន្ត្រី ការបរទេស
អាមេរិក លោក John Kerry វាយតំលៃថា៖ កាយវិការនេះរបស់អាមេរិក
គឺជាការបោះជំហានសំខាន់ក្នុងការខំប្រឹងប្រែងពង្រឹងសន្តិសុខលើ
សកលលោក។ បណ្ដាសកម្មភាពនាំចេញនាំចូលអាវុធនឹងត្រូវបាន
ត្រួតពិនិត្យម៉ឺង ម៉ាត់សំដៅជៀសវាងការដែលអាវុធអាចធ្លាក់ក្នុងដៃ
របស់ជនភេវជន។ លោក John Kerry ក៏បានចាត់ទុកថា៖ សន្ធិសញ្ញា
ពោលខាងលើនឹងពង្រឹងសន្តិសុខ របស់អាមេរិក ហើយមិនជះឥទ្ធិ
ពលអាក្រក់ដល់សកម្មភាពជួញដូរអាវុធស្រប​ច្បាប់ទេ។ ប៉ុន្តែ ឯកសារ
ពោលខាងលើនឹងចូលជាធរមាន លុះត្រាតែ ព្រឹទ្ធសភាអាមេរិក
អនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ