អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបន្តសហការជាមួយគ្នាក្នុងប្រតិកម្មជាមួយកូរ៉េខាងជើង

អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបន្តសហការជាមួយគ្នាក្នុងប្រតិកម្មជាមួយកូរ៉េខាងជើង - ảnh 1
អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបន្តសហការជាមួយគ្នាក្នុងប្រតិកម្មជាមួយកូរ៉េខាងជើង (VNA)


(VOVworld) – នាថ្ងៃទី ៧ មេសា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
បានជូនដំណឹងថា៖ នឹងរៀបចំកិច្ចប្រជុំជាមួយសមភាគីអាមេរិក លោក Rex
 Tillerson នាសប្តាហ៍ខាងមុខដើម្បីពិភាក្សាអំពីការឆ្លើយតបនឹងការអភិវឌ្ឍន៍
នុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើង។ តាមគំរោង ជំនួបសំខាន់នេះនឹង
ប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទក្រុមបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើ
ពិភពលោក (G7) នៅអ៊ីតាលី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រី
ការបរទេសជប៉ុន លោក Kishida បានសម្តែងក្តីសង្ឃឹមថា៖ នឹងមានការ ផ្លាស់
ប្តូរទស្សនៈដ៏ស្មោះត្រង់អំពីបញ្ហាចាំបាច់ដែលសហគមន៍អន្តរជាតិកំពុង ប្រឈម
ប្រមុខដូចជាលទ្ធិភេរវកម្ម លទ្ធិជ្រុលនិយមអំពើហឹង្សានិងបញ្ហាកូរ៉េខាង ជើង។
លោក Kishida មានគោលបំណងកត់សម្គាល់ជាថ្មីម្តងទៀតនូវកិច្ចសហ ការរវាង
ប្រទេសជាសមាជិក G7 ក្រុមមហាអំណាចដែលរដ្ឋមន្ត្រីការបរទេសជប៉ុន ចាត់
ទុកជា «កំលាំងចលករ» សំរាប់សណ្តាប់ធ្នាប់អន្តរជាតិ។ ក្នុងព្រឹត្តិការណ៍ទាក់ទិន
មួយទៀត ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំ online
មួយនាថ្ងៃទី ៧ មេសា បណ្ដាមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង អាមេរិកនិង
ជប៉ុនបានឯកភាពបង្កើនទំនាក់ទំនងដៃគូយោធាត្រីភាគីសំដៅទប់ទល់នឹង
ការគំ រាមកំហែងកាំជ្រួចរបស់កូរ៉េខាងជើង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ