អាមេរិកនិងគុយបាអះអាងទស្សនៈរបស់ខ្លួនមុនការសន្ទនាស្តីពីសិទ្ធិមនុស្ស


អាមេរិកនិងគុយបាអះអាងទស្សនៈរបស់ខ្លួនមុនការសន្ទនាស្តីពីសិទ្ធិមនុស្ស - ảnh 1
អាមេរិកនិងគុយបាអះអាងទស្សនៈរបស់ខ្លួនមុនការសន្ទនាស្តីពីសិទ្ធិមនុស្ស (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ មិនា មុនពេលការសន្ទនាស្តីពីសិទ្ធិមនុស្សរវាងគុយបានិង អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន តំណាងនៃប្រទេសទាំង ២ បានសម្តែងទស្សនៈជា ផ្លូវការរបស់ខ្លួនស្តីពីបញ្ហានេះ។ ប្រធានក្រុមចរចារគុយបា លោក Pedro Luis Pedroso  បានសង្កត់ធ្ងន់ថា៖ La Havana គឺជាភាគីដែលម្ចាស់ការនាំចេញ ការផ្តើមគំនិតនេះ
ហើយសង្ឃឹមថា៖ ការសន្ទនានឹងប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងមិនដាក់ចេញ
លក្ខ័ណណាមួយឡើយព្រមទាំងគោរពសិទ្ធិសមភាពអធិបេតេយ្យភាពឯករាជ្យនិង
មិនធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ ក្នុងសន្និសីទកាសែតដែលបាន
ប្រព្រឹត្តទៅនាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួងការបរ ទេសអាមេរិក លោក Jeff Rathke
បានឲ្យដឹងថា៖ ក្រុមចរចារអាមេរិកនឹងដឹកនាំដោយ ឧបការី នៃរដ្ឋមន្ត្រីករបរទេស
ទទួលបន្ទុកបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្សនិងពលកម្ម។ លោក Rathke វាយតំលៃ
ថា៖ ការសន្ទនានេះគឺជាកត្តាមួយដែលជួយការ សន្ទនាទ្វេភាគីមាន​ការវិវឌ្ឍន៍នា
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ