អាមេរិកនិងចិនឯកភាពបង្កើនកិច្ចសហការសំដៅសំរេចលើគោលដៅលុបបំបាត់ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

អាមេរិកនិងចិនឯកភាពបង្កើនកិច្ចសហការសំដៅសំរេចលើគោលដៅលុបបំបាត់ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (ខាងឆ្វេង)​​ និងនាយករដ្ឋមន្រ្តីចិនលោក Li Keqiang នៅខាងក្រៅសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.ប (រូបថត៖Xinhua/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama និងនាយករដ្ឋមន្រ្តី
ចិនលោក Li Keqiang បានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជា
ច្រើន ក្នុងនោះមានបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។សេចក្ដីថ្លែងការណ៍ពោលខាង
លើ ត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងថ្នាក់ដឹកនាំទាំងពីររូបនៅខាងក្រៅ
កិច្ចប្រជុំជាន់ខ្ពស់របស់មហាសន្និបាតអ.ស.បនៅទីក្រុងញូវយ៉ក។សេចក្ដីថ្លែង
ការណ៍នាថ្ងៃទី១៩ កញ្ញា របស់សេតវិមានបានលើកច្បាស់ថា ថ្នាក់ដឹកនាំទាំងពីររូប
បានថ្កោលទោសការសាកល្បងនុយក្លេអ៊ែរលើកទី៥ ដែលបានប្រព្រឹត្តទៅនា ថ្ងៃ
ទី៩ កញ្ញា របស់ស.ប.បកូរ៉េ ហើយប្ដេជ្ញាចិត្តបង្កើនកិច្ចសហការសំដៅសំរេច លើ
គោលដៅលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។តាមមជ្ឈដ្ឋានមន្ត្រីសេតវិមានថា
 វ៉ាស៊ីនតោន​បានដាស់តឿនប៉េកាំងធ្វើសកម្មភាពជាច្រើនថែមទៀតដើម្បីទប់ស្កាត់
ព្យុងយ៉ាង ព្រមទាំងសង្កត់ធ្ងន់ថា អាមេរិកត្រៀមខ្លួនជាស្រេចធ្វើការចរចារជាមួយ
ស.ប.បកូរ៉េ ប្រសិនបើប្រទេសនេះលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ