អាមេរិកនិងជប៉ុនដំណើរការកិច្ចចរចារ TPPជាបន្ត

អាមេរិកនិងជប៉ុនដំណើរការកិច្ចចរចារ TPPជាបន្ត - ảnh 1
តំណាងចូលរួមកិច្ចចរចារ TPP ១នៅសឹង្ហបុរី (រូបថតៈAFP​)


(VOVworld)-ក្នុងក្របខ័ណ្ឌនៃការចរចារលើកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក
(TPP)នាថ្ងៃទី២៧មិនា បណ្តាមន្រ្តីពាណិជ្ជកម្មអាមេរិកនិងជប៉ុនបានពិភាក្សាជាបន្ត
អំពីរាល់បញ្ហាស្មុគស្មាញដូចជាកម្រិតគយចំពោះទំនិញកសិផល និងអង្គភាពអាជី
វកម្មអាមេរិកជ្រៀតចូលទីផ្សាររថយន្តជប៉ុន។ ចូលរួមការពិភាក្សា នៅស្ថាប័នតំ
ណាងពាណិជ្ជកម្មអាមេរិកប្រចាំនៅរដ្ឋធានីវ៉ាស៊ីងតោន អាមេរិក មានវត្តមានអនុ
ប្រធានក្រុមចរចារ TPP ជប៉ុន លោក Hiroshi Oe និងតំណាង រងស្តីទីពាណិជ្ជកម្ម
អាមេរិកលោក Wendy Cutler។ មុននោះពីរថ្ងៃ ក្នុងកិច្ចចរចារ​នៅខាងក្រៅនៃសន្និ
សីទកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរនៅប្រទេសហូឡង់ នាយករដ្ឋមន្រ្តីជប៉ុនលោក
Shizo Abe និងប្រធានាធិបតីអាមេរិកលោក Barack Obama បានព្រមព្រៀងគ្នា
ជម្រុញកិច្ច ចរចារ TPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ