អាមេរិកនឹងពង្រឹងបណ្ដាញ់សម្ព័ន្ធមិត្តយោធាសកល។

អាមេរិកនឹងពង្រឹងបណ្ដាញ់សម្ព័ន្ធមិត្តយោធាសកល។ - ảnh 1
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក Robert Blake
(រូបថតៈ Vietnamplus.vn)

VOV-ក្នុងកាលៈទេសៈត្រូវកាត់បន្ថយថវិការរដ្ឋការពារជាតិដោយសារការលំបាក​នៃខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន អាមេរិកកំពុងខំប្រឹងប្រែងពង្រឹងបណ្ដាញ់សម្ព័ន្ធ​មិត្ត
យោធាសកលសំដៅរក្សាតួនាទីមហាអំណាចលេខ១របស់ខ្លួន។ ឆ្លើយសម្ភាស​អ្នកយកព័ត៌មាននាថ្ងៃទី២៥តុលានៅសន្និសីទកាសែតនៅវិមានបញ្ជកោណអំពីការ
ដែលកងទ័ពអាមេរិកនឹងធ្វើយ៉ាងម៉េចដើម្បីរក្សាកំលាំងនិងមានវត្តមានលើទូទាំង​ពិភពលោកក្នុងកាលៈទេសៈបណ្ដាប្រភពកំលាំងថយចុះ រដ្ឋមន្ត្រីការពារជាតិ​
អាមេរិក Leon Panetta បានអះអាងថា វិធានការសំខាន់មួយដែលយើងខ្ញុំ​នឹង
​អនុវត្ត​គឺពង្រឹងបណ្ដាញសម្ព័ន្ធមិត្តយោធាសកល។ នេះជាកូនសោមួយ​ចំពោះ
កំលាំងការពារជាតិអាមេរិកដែលយើងខ្ញុំខំប្រឹងប្រែងកសាងក្នុងសត្សវត្សទី២១។​ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានចាត់ទុកថា ប្រព័ន្ធបណ្ដាសម្ព័ន្ធមិត្តយោធា​និង
ដៃគូសន្តិសុខជាទ្រពសម្បត្តិសន្តិសុខជាតិមានតំលៃបំផុតរបស់អាមេរិកដែល
គ្មានប្រទេសណាមួយមានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ