អាមេរិកនិងសឹង្ហបុរីអះអាងនូវទំនាក់ទំនងដៃគូចំពោះមុខការសាកល្បងសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត

អាមេរិកនិងសឹង្ហបុរីអះអាងនូវទំនាក់ទំនងដៃគូចំពោះមុខការសាកល្បងសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1
ទីប្រឹក្សា សន្តិសុខជាតិអាមេរិកលោកស្រី Susan Rice (ខាងស្ដាំ)ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan (រូបថត៖whitehouse.gov)

(VOVworld) - មជ្ឈដ្ឋានមន្ត្រីអាមេរិកនាថ្ងៃទី៩ មិថុនា បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខ
ជាតិអាមេរិកលោកស្រី Susan Rice បានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី
លោក Vivian Balakrishnan នៅសេតវិមានដើម្បីពិភាគ្សាអំពី ទំនាក់ទំនងដៃគូរវាង
ប្រទេសទាំងពីរក្នុងការទប់ទល់នឹងការសាកល្បងតំបន់និងពិភពលោក ក្នុងនោះ
មានការសាកល្បងសន្តិសុខនាវាចរណ៍នៅសមុទ្រខាង កើត។លោកស្រី Rice បាន
អះអាងជាថ្មីម្ដងទៀតនូវការសន្យាដ៏ខ្លាំងក្លារបស់ អាមេរិកនោះគឺបន្តដើរតួនាទីយូរ
អង្វែងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដោយការបង្កើន ទំនាក់ទំនងរវាងវ៉ាស៊ីនតោនជា
មួយដៃគូសំខាន់ៗដូចជាសឹង្ហបុរីនិងសហគមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន)។មន្ត្រីទាំងពីររូបនេះក៏បានផ្លាស់ប្ដូរមតិ អំពីផលប្រយោជន៍សេដ្ឋកិច្ចនិង
យុទ្ធសាស្ត្ររបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ