អាមេរិកបង្កើនការធានាសន្តិសុខបណ្ដាញ Internet

អាមេរិកបង្កើនការធានាសន្តិសុខបណ្ដាញ Internet - ảnh 1
អាមេរិកបង្កើនការធានាសន្តិសុខបណ្ដាញ Internet (vietnamplus.vn)

        Vovworld-ក្នុងការបោះជំហានមួយឆ្លុះបញ្ចាំងការព្រួយបារម្ភកាន់តែបាន​កើន​
ឡើងពីមួយថ្ងៃទៅមួយថ្ងៃអំពីគ្រោះអាសន្ន hacker និងចារកម្មបណ្ដាញ internet
តាមគំរោងប្រធានាធិបតីអាមេរិកលោក Barack Obama នឹងចុះ​ហត្ថលេខា​លើក្រិត្យ
រដ្ឋបាលចែករំលែកព័ត៌មានស្ដីពីគ្រោះអាសន្នសន្តិសុខ​បណ្ដាញ internet រវាង
រដ្ឋាភិបាលនិងក្រុមហ៊ុននានានៃប្រទេសនេះ។ លោកស្រី Nuala O’Conner ប្រធាន
ក្រុមបច្ចេកវិទ្យាចលនារបៀងឲ្យដឹងថា ប្រធានាធិបតី Obama នាយប់ថ្ងៃទី១២ឬ
១៣កុម្ភៈនឹងប្រកាសក្រិត្យរដ្ឋបាលសំណូមពរ​រដ្ឋាភិបាល​និងក្រុមហ៊ុនអាមេរិក
ចែករំលែកព័ត៌មានអំពីគ្រោះអាសន្នសន្តិសុខ​បណ្ដាញ internet។ លោកស្រី
O’Conner បានផ្ដល់ព័ត៌មានពោលខាងលើ​ខណៈដែលកំពុងមកចូលរួមសន្និសីទ
សន្តិសុខបណ្ដាញ internet ដែលបាន​រៀបចំនៅមហាវិទ្យាល័យ Stanford ប្រទេស
អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ