អាមេរិកបន្តដាក់សម្ពាធលើអ៊ីរ៉ង់

(VOVWORLD) -នាថ្ងៃទី ២៤ ខែមករាអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើកងកម្លាំងស៊ីវិលបរទេសចំនួន ២ ដែលត្រូវបានចាត់ទុកថាបានអ៊ីរ៉ង់គាំទ្រនៅស៊ីរី និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ ទៀត ដោយចោទប្រកាន់ថា "ដឹកអាវុធទៅឲ្យស៊ីរី" ។ 
អាមេរិកបន្តដាក់សម្ពាធលើអ៊ីរ៉ង់ - ảnh 1ប្រព័ន្ធ Iskander -K មានសមត្ថភាពបាញ់មីស៊ីល 9M729 (រូបថត: Sputnik / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ក្នុងសេចក្ដីប្រកាសមួយ ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថាប្រទេសនេះបាន ដាក់ទណ្ឌកម្មលើអង្គភាព Fatemiyoun និងកងពលតូច Zaynabiyoun ដោយចោទប្រកាន់ថាខ្មាន់កាំភ្លើងនៃកងកម្លាំងទាំងពីរត្រូវបានជ្រើសរើសដោយ
ឆ្មាំបដិវត្តឥស្លាម អ៊ីរ៉ង់ (IRGC) ។លើសពីនេះ អាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Flight Travel ដែលមានទីស្នាក់ការនៅអាមេរិក និង ក្រុមហ៊ុនអាកាសចរណ៍Qeshm Fars Air ដែលមានទីស្នាក់ការនៅអ៊ីរ៉ង់។ អាមេរិកបានចាត់ទុកថា ក្រុមហ៊ុនទាំងពីរនេះមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air។ អាស្រ័យហេតុនេះ រដ្ឋអំណាចអាមេរិកបានហ៊ុំព័ទ្ធទ្រព្យសម្បត្តិទាំងអស់របស់អង្គភាពទាំងពីរនេះនៅប្រទេសខ្លួន ក៏ដូចជាហាមប្រាមប្រជាពលរដ្ឋអាមេរិកធ្វើពាណិជ្ជកម្មជាមួយពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ