អាមេរិកបន្តពន្យាពេលការដំឡើងពន្ធលើទំនិញនាំចូលពីម៉ិកស៊ិក និងកាណាដា
(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា ប្រធានាធិបតីម៉ិកស៊ិកលោកស្ត្រី Claudia Sheinbaum បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចពន្យារពេលការដំឡើងពន្ធ ២៥% លើទំនិញនាំចូលពីប្រទេសនេះ រហូតដល់ថ្ងៃទី ២ ខែមេសា បន្ថែមមួយខែបើធៀបនឹងផែនការ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទក្នុងថ្ងៃដដែលរវាងលោកស្រី Sheinbaum និងប្រធានាធិបតីអាមេរិកលោក Donald Trump។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល ប្រធានាធិបតីលោកស្ត្រី Sheinbaum បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក។ លោកស្រី្តបានបញ្ជាក់ថា លោកស្រីមានការសន្ទនា "ដ៏អស្ចារ្យក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក" ជាមួយលោក Trump ។ ក្រៅពីការសម្រេចបានកិច្ចព្រមព្រៀងលើរដ្ឋាករ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសំខាន់ៗដូចជាជន អន្តោប្រវេសន៍ និងសន្តិសុខតាមព្រំដែន។
ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ។ រូបថត៖ រ៉យទ័រ |
នេះជាកិច្ចសន្ទនាតាមទូរស័ព្ទលើកទី ៤ រវាងលោកស្រី Claudia និងលោក Trump ទាក់ទងនឹងបញ្ហាពន្ធដាររវាងប្រទេសជិតខាងទាំងពីរ និងជាលើកទី ២ ដែលប្រធានាធិបតីអាមេរិកបានពន្យារពេលផែនការដាក់ពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក។ នៅថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ លោកប្រធានាធិបតី Donald Trump បានយល់ព្រមពន្យារពេលដំឡើងពន្ធ ២៥% លើទំនិញនាំចូលពីម៉ិកស៊ិក រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ បន្ទាប់ពីរដ្ឋាភិបាលម៉ិកស៊ិកបានសន្យាដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ១០.០០០ នាក់ ទៅកាន់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនចូលទឹកដីអាមេរិក។
នាថ្ងៃទី៦ ខែមីនា សារព័ត៌មានកាណាដាបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមពន្យារពេលផែនការដាក់ពន្ធ ២៥% លើទំនិញនាំចូលភាគច្រើនពីប្រទេសកាណាដារហូតដល់ថ្ងៃទី ២ ខែមេសា។ ក្រោមកិច្ចព្រមព្រៀងនេះ ការនាំចូលរបស់កាណាដាដែលអនុលោមតាមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMAC) ដែលភាគច្រើនជាគ្រឿងបន្លាស់រថយន្តនឹងជៀសវាងការយកពន្ធ ២៥% សម្រាប់រយៈពេលមួយខែ។ កាលី ដែលនាំចូលពីប្រទេសកាណាដាដើម្បីដោយកសិករអាមេរិកធ្វើជីនឹងត្រូវដាក់ពន្ធ ១០% ស្មើនឹងកំរិតពន្ធចំពោះផលិតផលថាមពលរបស់កាណាដា៕