អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង

 អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង - ảnh 1
អាមេរិកប្រកាសបន្តធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង

(VOV)_នាថ្ងៃទី៣០ កក្កដា ​មន្ត្រីកងទ័ពអាមេរិក លោក Eric Fanning បាន​ប្រ
កាសថា៖ ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង នៅបន្ត​ប្រព្រឹត្តទៅ
ក្នុងខែសីហា ខាងមុខ ដោយមិនអើពើដល់ការព្រមានពីសាធារណរដ្ឋ ប្រជាធិបតេយ្យ 
ប្រជាមានិតកូរ៉េ ។ មុននោះ នាថ្ងៃទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់មួយរូបរបស់សាធារណរដ្ឋ 
ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានព្រមានថា៖ បណ្ដា​ការធ្វើសមយុទ្ធរវាងអាមេរិក
និងកូរ៉េខាងត្បូង បានក្លាយទៅជាអំពើបង្ករឿងហេតុ និងជំរុញអោយព្យុងយ៉ាងត្រូវ
ត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមមួយ។ លោក Eric Fanning ដែលកំពុងបំពេញទស្សន
កិច្ចនៅប្រទេសម៉ាឡេស៊ី បានបដិសេធន៍​ព័ត៌មានពោលខាងលើ ហើយសង្កត់ធ្ងន់ថា៖
សកម្មភាពនេះរួមចំណែករក្សា​ស្ថិរភាពក្នុងតំបន់តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ