អាមេរិកវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអាស៊ាន

អាមេរិកវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអាស៊ាន - ảnh 1
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)
លោកស្រី Nina Hachigian (រូបថត៖armenianchurchwd.com)


(VOVworld) - នាថ្ងៃទី៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅសមាគមបណ្ដា
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រី Nina Hachigian បានជូនលិខិតប្រគល់
ភារៈកិច្ចដល់អគ្គលេខាធិការអាស៊ានលោក Le Luong Minh។ថ្លែងមតិនៅពិធីនេះនៅ
រដ្ឋធានី Jakarta របស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Hachigian បានសង្កត់ធ្ងន់ថា
អាមេរិកយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន និងមានបំណងអំពី
អាស៊ាន១សមាហរណកម្មនិងរឹងមាំ។លោកស្រី ក៏បានអះអាងនូវការត្រៀមខ្លួនជា
ស្រេចសហប្រតិបតិ្តការជាមួយអាស៊ាន គណៈលេខាធិការអាស៊ានក៏ដូចជាប្រទេស
ជាសមាជិកអាស៊ានទាំងអស់​ក្នុងកម្មវិធីសហប្រតិបតិ្តការនានាដែលក្នុងនោះមាន
ការផ្ដើមគំនិតស្ដីពីប្រមុខដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍និងបំរ៉ែបំរួលអាកាសធាតុ។
លោក Le Luong Minh បានសង្កត់ធ្ងន់ថា ការដែលអាមេរិកបង្កើនទំនាក់ទំនងជា
មួយអាស៊ាន បានរួមចំណែកបង្កើតបរិយាកាសនៅតំបន់ដោយមានភាពងាយ
ស្រួលសំរាប់សន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍។លោក Le Luong Minh និងលោកស្រី
Hachigian មានក្ដីសង្ឃឹមថា សន្និសីទកំពូលអាមេរិក-អាស៊ាន និងសន្និសីទកំពូល
អាស៊ីបូព៌ាខាងមុខ នឹងជំរុញកិច្ចសហប្រតិបតិ្តការនិងទំនាក់ទំនង រវាងភាគីទាំង២
យ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ