អាមេរិកសន្យាជួយឧបត្ថម្ភវៀតណាមអនុវត្តកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក

អាមេរិកសន្យាជួយឧបត្ថម្ភវៀតណាមអនុវត្តកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក - ảnh 1
ឧបការីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក Daniel Russel (រូបថតៈ Minh Sơn/Vietnam+)


(VOVworld)-ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១០ឧសភានៅទីក្រុង
​ហាណូយ ឧបការីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក
លោក Daniel Russel បានសង្កត់ធ្ងន់ទៅលើគោលនយោបាយអាទិភាពរបស់ អាមេរិកក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ជាដៃគូរ ស្ថាបនិកនៃកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងជាដៃគូពោរពេញទៅ ដោយសក្តានុភាពក្នុងគោលនយោបាយតុល្យភាពឡើងវិញរបស់អាមេរិកនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅទីនេះ លោក Daniel ក៏បានចែករំលែកនូវខ្លឹមសារសំ ខាន់ៗមួយចំនួនដែលបានយកមកពិភាគ្សារវាងប្រធានាធិបតីអាមេរិកលោក
Barack Obama ជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងដំណើរទស្សនកិច្ចគ្រោងនឹង ប្រព្រឹត្តទៅនាពេលខាងមុខ៖

        “ភាគីទាំងពីរនឹងពិភាគ្សាអំពីអតីតកាល បច្ចុប្បន្ននិងអនាគតនៃទំនាក់
ទំនង រវាងប្រទេសទាំងពីរ។ សហប្រតិបត្តិការនិងជម្រុញសេដ្ឋកិច្ចតាមរយៈ
កិច្ចព្រម ព្រៀង TPP។ យើងខ្ញុំនឹងសន្យាជួយឧបត្ថម្ភវៀតណាមបណ្តុះបណ្តាល
ប្រភពធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលក៏ដូចជា
ការផ្លាស់ប្តូរ អ្នកប្រាជ្ញ អ្នកជំនាញការជាដើម”។

        លោក Daniel Russel ក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ
លោកប្រធានាធិបតី Obama នឹងពិភាគ្សាជាមួយថ្នាក់ដឹកនាំវៀតណាមអំពីស្ថាន ភាពលើសមុទ្រខាងកើត។ ឧបការីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ប្រទេស ទាំងអស់លើពិភពលោកសុទ្ធតែមានសេរីភាពនាវាចរណ៍និងអាកាសចរណ៍តាម ការកំណត់នៃច្បាប់អន្តរជាតិ។ នៅសមុទ្រខាងកើត អនុសញ្ញាស្តីពីច្បាប់សមុទ្រ និងរាល់ការកំណត់អន្តរជាតិដទៃទៀតស្តីពីសមុទ្រសុទ្ធតែត្រូវគោរព។ អាមេរិក
គាំទ្រភាគី នានាបន្ថយភាពតានតឹងលើសមុទ្រខាងកើតនិងដោះស្រាយជំលោះ
ដោយសន្តិ វិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ