អាមេរិកស្នើរប្រើប្រាស់មូលដ្ឋានជើងអាកាសនៅអេស្ប៉ាញដើម្បីបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា

អាមេរិកស្នើរប្រើប្រាស់មូលដ្ឋានជើងអាកាសនៅអេស្ប៉ាញដើម្បីបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា - ảnh 1
អាមេរិកស្នើរប្រើប្រាស់មូលដ្ឋានជើងអាកាសនៅអេស្ប៉ាញដើម្បីបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡា (Image: VNA)


(VOVworld) – ក្នុងការខំប្រឹងប្រែងរាំងស្កាត់ការរីករាលដាលរបស់អាសន្នរោគអេបូឡា អាមេរិកបានស្នើរឲ្យរដ្ឋាភិបាលអេស្ប៉ាញអនុញ្ញាត្តិប្រើប្រាស់មូលដ្ឋនជើងអាកាសរបស់ អាមេរិកប្រចាំនៅប្រទេសនេះក្នុងសកម្មភាពបង្កាប្រឆាំងនឹងអាសន្នរោគដ៏គ្រោះថ្នាក់នេះ។ ក្រសួងការពារប្រទេសអេស្ប៉ាញបានទទួលស្គាល់ព័ត៌មានពោលខាងលើ។ តាម នោះ រដ្ឋាភិបាលអេស្ប៉ាញ់នឹងប្រកាសសេចក្តីសម្រេចជាផ្លូវការចំពោះសំណើរនេះក្នុង ជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសអេស្ប៉ាញ់ លោក Pedro Morenes និងសមភាគី
អាមេរិក លោក Chuck Hagel នៅវ៉ាស៊ីងតោន។ ប៉ុន្តែ ប្រភពព័ត៌មានបាន ឲ្យដឹងថែម
ទៀតថា៖ ការយល់ព្រមរបស់អេស្ប៉ាញរួមមានលក្ខ័ណ្ឌចំនួន ២ គឺ៖ អាមេរិកមិនត្រូវ
បានអនុញ្ញាត្តិដឹកជញ្ជូនអ្នកជំងឺ​ឬជនត្រូវបានសង្ស័យឆ្លងមេរោគអេបូឡាឆ្លងកាត់
ប្រទេសនេះនិងមជ្ឈដ្ឋានមន្ត្រីអេស្ប៉ាញមានសិទ្ធិត្រួតពិនិត្យបណ្ដាយន្តហោះនិង
អ្នកធ្វើដំណើរទៅមកមូលដ្ឋានយោធាពោលខាងលើ។ ក្នុងពេលនោះ អេស្ប៉ាញ់
បានចេញបទបញ្ជាបន្ទាន់ក្រោយពីអ្នកដំណើរដែលត្រូវបានសង្ស័យឆ្លង មេរោគ
អេបូឡានៅព្រលានយន្តហោះអន្តរជាតិ Adolfo Suarez-Barajas ទីក្រុង Madrid ។

នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងគមនាគមន៍ Liberia លោកស្រី Angela Cassell-Bush បានប្រកាសស្ម័គ្រចិត្តដាក់ដោយឡែកខ្លួនបន្ទាប់ពីអ្នកបើករថយន្តរបស់លោក
ស្រីត្រូវស្លាប់ដោយមេរោគអេបូឡា។ នាថ្ងៃនេះដែរ មជ្ឈដ្ឋានសុខាភិបាលដាណឺ
ម៉ាក់បានឲ្យដឹងថា៖​ នាបមនុស្សមួយនាក់ត្រូវចូលមន្ទីពេទ្យដោយត្រូវបាន
សង្ស័យឆ្លងមេរោគគ្រោះថ្នាក់នេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ