អាមេរិកស្វែងរកសន្និវិធីសំរាប់បញ្ហាកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ១៧ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ អាមេរិកនឹងស្វែងរកសន្តិវិធីមួយសំរាប់បញ្ហានុយក្លេអ៊ែរ នៅប្រទេសកូរ៉េខាងជើងមុនពេលដែលត្រូវប្រើប្រាស់កំលាំងយោធា។ 
អាមេរិកស្វែងរកសន្និវិធីសំរាប់បញ្ហាកូរ៉េខាងជើង - ảnh 1 អាមេរិកស្វែងរកសន្និវិធីសំរាប់បញ្ហាកូរ៉េខាងជើង

(VOVworld) – នាថ្ងៃទី ១៧ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ អាមេរិកនឹងស្វែងរកសន្តិវិធីមួយសំរាប់បញ្ហានុយក្លេអ៊ែរ នៅប្រទេសកូរ៉េខាងជើងមុនពេលដែលត្រូវប្រើប្រាស់កំលាំងយោធា។ ឆ្លើយ សម្ភាសន៍លើកាណាល់ទូរទស្សន៍ CBS រដ្ឋមន្ត្រីការបរទេស Rex Tillerson បាន អះអាងថា៖ អាមេរិកកំពុងដាក់ពង្រាយយុទ្ធនាការដាក់សម្ពាធសន្តិភាពដើម្បីព្យុង យ៉ាងត្រូវវិលត្រឡបមកតុចរចារវិញអំពីកម្មវិធីកាំជ្រួចមីស៊ីលនិងនុយក្លែរអ៊ែរនៃ ប្រទេសនេះ។ ប៉ុន្តែ លោក Rex Tillerson បានសង្កត់ធ្ងន់ថា៖ ប្រសិនបើ ការខំប្រឹងប្រែងការទូតទាំងនេះទទួលបរាជ័យ នោះគឺវិធានការយោធានឹងជាដំ ណោះស្រាយតែមួយគត់នៅសេសសល់។ លោកក៏បានរំលឹកឡើងវិញគោលជំ ហរ «៤ អត់» នៅខាងក្រោយយុទ្ធនាការសន្តិភាពគឺ មិនស្វែងរករបៀបផ្លាស់ប្តូរ របប មិនស្វែងរករបៀបផ្តួលរលំបរបបរបស់ ស.ប.ប.ក. មិនស្វែងរករបៀបជំរុញ យ៉ាងខ្លាំងការឯកភាពឧបទ្វីបកូរ៉េឡើងវិញនិងមិនដាក់ពង្រាយបណ្ដាកំលាំងអាមេរិកទៅកាន់តំបន់គ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ