អាមេរិកអាចដកការពន្ធចំពោះដែកថែបជាមួយ EUប្រសិនបើការព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទទួលបានជោគជ័យ

(VOVWORLD) -នាថ្ងៃទី ២៩ កក្កដា ថ្លែងមតិទៅកាន់កាណាល់ទូរទស្សន៍ CNN នោះ ទីប្រឹក្សាសេដ្ឋកិច្ច លោក Larry Kudlow បានលើកច្បាស់ថា  ប្រសិនបើ អាមេរិក និង EU ទទួលបានការព្រមព្រៀងទ្វេភាគីប្រកបដោយល្អប្រសើរនោះ អាមេរិកនឹងដកការយកពន្ធចំពោះមុខទំនិញដែកថែប ដែលនាំចូលពី EU ។
អាមេរិកអាចដកការពន្ធចំពោះដែកថែបជាមួយ EUប្រសិនបើការព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទទួលបានជោគជ័យ - ảnh 1 ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow

ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បានប្រកាសថា អាមេរិកអាចដកការយកពន្ធចំពោះមុខទំនិញដែកថែបដែលនាំចូលពីសហភាពអឺរ៉ុប (EU)  ប្រសិនបើអាមេរិក និង EU ទទួលបានការព្រមព្រៀងទ្វេភាគីប្រកបដោយភាពល្អប្រសើរ។ នាថ្ងៃទី ២៩ កក្កដា ថ្លែងមតិទៅកាន់កាណាល់ទូរទស្សន៍ CNN នោះ ទីប្រឹក្សាសេដ្ឋកិច្ច លោក Larry Kudlow បានលើកច្បាស់ថា  ប្រសិនបើ អាមេរិក និង EU ទទួលបានការព្រមព្រៀងទ្វេភាគីប្រកបដោយល្អប្រសើរនោះ អាមេរិកនឹងដកការយកពន្ធចំពោះមុខទំនិញដែកថែប ដែលនាំចូលពី EU ។

មុននេះ នាថ្ងៃទី ២៦ កក្កដា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានឲ្យដឹងថា កម្រិតពន្ធនានា របស់អាមេរិកចំពោះមុខទំនិញអាលុយមីញ៉ូមនិងដែកថែបនៅបន្តមានសុពលភាព ខណៈដែលបណ្ដាការចរចាវាង អាមេរិក និង EU នៅបន្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ