អាមេរិកអះអាងថា៖ ការសន្ទនាជាមួយរុស្ស៊ីមិនត្រូវបានផ្អាកទេ


អាមេរិកអះអាងថា៖ ការសន្ទនាជាមួយរុស្ស៊ីមិនត្រូវបានផ្អាកទេ - ảnh 1
អាមេរិកអះអាងថា៖ ការសន្ទនាជាមួយរុស្ស៊ីមិនត្រូវបានផ្អាកទេ (VNA)

(VOVworld) – នាថ្ងៃទី ២១ ធ្នូ អាមេរិកបានឡើងសម្លេងច្រានចោលការដិសេធអត្ថា
ធិប្បាយរបស់អ្នកនាំពាក្យនៃវិមាន Kremlin លោក Dmirty Peskov ដែលបានចាត់ទុក
ថា៖ រាល់កាណាល់សន្ទនារវាងរុស្ស៊ីនិងអាមេរិកត្រូវបានផ្អាកហើយអះអាងថា៖ គ្មាន
ការបញ្ឈប់ណាមួយស្តីពីការសន្ទនារវាងប្រទេសទាំងពីរនេះឡើយ។ អ្នកនាំពាក្យ
ក្រសួងការបរទេសអាមេរិក លោក John Kirby បានលើកច្បាស់ថា៖ ទោះបីជានៅ
មានការខ្វែងគំនិតមួយចំនួនក្តីប៉ុន្តែនៅមានបញ្ហាជាច្រើនដែលទាមទាការ
សន្ទនារវាងអាមេរិកនិងរុស្ស៊ីហើយវ៉ាស៊ីនតោននៅរក្សាបណ្ដាកាណាល់ទាក់ទង
នោះ។ ទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចកំពុងតានតឹងដោយសារការរួម
បញ្ជូលឧបទ្វីប Crimea នាដើមឆ្នាំ ២០១៤ និងជំលោះនៅប៉ែកខាងកើតអ៊ុយ
ក្រែនរួមជាមួយការខ្វែងគំនិតក្នុងវិតបត្តិនៅស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ