អ៊ុយក្រែនយល់ព្រមធ្វើការ​​​ចរចាជាមួយរុស្ស៊ីនៅព្រំដែនបេឡារុស្ស

(VOVWORLD) - នៅថ្ងៃទី ២៧ ខែកុម្ភៈ រុស្ស៊ីនិងអ៊ុយក្រែនបានយល់ព្រម ធ្វើការចរចា "ដោយគ្មានលក្ខខណ្ឌណាមួយ" នៅប្រទេសបេឡារុស្ស។
អ៊ុយក្រែនយល់ព្រមធ្វើការ​​​ចរចាជាមួយរុស្ស៊ីនៅព្រំដែនបេឡារុស្ស - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ AP)

គណៈប្រតិភូរុស្ស៊ី បានចេញដំណើរទៅកាន់តំបន់ Gomel នៅជិតព្រំដែនរវាងអ៊ុយក្រែន និងបេឡារុស្ស ដើម្បីធ្វើការចរចា។

ចំណែកគណៈប្រតិភូអ៊ុយក្រែនដឹក នាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Mykola Tochytskyi ក៏បានចេញដំណើរទៅកាន់ទីកន្លែងចរចាផងដែរ។ អ៊ុយក្រែនបានយល់ព្រមចូលរួមកិច្ចចរចា បន្ទាប់ពី ប្រធានា ធិបតីបេឡារុស លោក Alexander Lukashenko បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky។ ក្រោយមក ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ក៏បានទាក់ទងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ