អ៊ុយក្រែនរុស្ស៊ីនិងអាល្លឺម៉ង់ពិភាក្សាអំពីផែនការស្តារសន្តិភាពនៅតំបន់ខាងកើតអ៊ុយក្រែនឡើងវិញ

អ៊ុយក្រែនរុស្ស៊ីនិងអាល្លឺម៉ង់ពិភាក្សាអំពីផែនការស្តារសន្តិភាពនៅតំបន់ខាងកើតអ៊ុយក្រែនឡើងវិញ - ảnh 1
អ៊ុយក្រែនរុស្ស៊ីនិងអាល្លឺម៉ង់ពិភាក្សាអំពីផែនការស្តារសន្តិភាពនៅតំបន់ខាងកើតអ៊ុយក្រែន​(Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១២ មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានទូរស័ព្ទអបអរសារទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងឱកាស
រំលឹកខួបអនុស្សារវរីយ៍ទិវាប្រទេសរុស្ស៊ី (ថ្ងៃទី ១០ មិថុនា) និងពិភាក្សាអំពី ផែនការដោះស្រាយស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែនដោយសន្តិវិធី។ ក្រៅ
ពីនោះ ភាគីទាំង ២ បានផ្លាស់ប្តូរយោបល់អំពីការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី
ផងដែរ។ នាថ្ងៃដ៏ដែល ប្រធានាធិបតីអ៊ុយក្រែនក៏បានដំណើរការសន្ទនាតាម
ទូស័ព្ទជាមួយ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel អំពីការសហការ
ដោះស្រាយស្ថានភាព នៅខេត្ត Donetsk និងខេត្ត Lugansk ភាគខាងកើតអ៊ុយក្រែន៕

នាថ្ងៃទី ១២ មិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា៖ ជនប្រដាប់អាវុធនៅតំបន់ខាងកើតរបស់អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ចូលរួម
បទឈប់បាញ់ ប៉ុន្តែ ទាមទាឲ្យ Kiev ត្រូវចាប់ផ្តើមការសន្ទនានេះ។ ម៉ូស្គូនឹងជូន សេចក្តីសម្រេចចិត្តមួយអំពីវិបត្តិនៅអ៊ុយក្រែនឡើង អ.ស.ប. ដែលប្រមូលផ្តុំទៅលើ ការអនុវត្តបណ្ដាការផ្តើមគំនិតក្នុងដំណើរការដោះស្រាយជំលោះដែលត្រូវបាន
អង្គការ សន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បាននាំចេញ។ មុននោះ
រដ្ឋាភិបាល អ៊ុយក្រែននិងបណ្ដាប្រទេសលោកខាងលិចបានបរិហារទោសរុស្ស៊ី
ឈរនៅពីខាងក្រោយនិងគាទ្រជនប៉ះបោនៅតំបន់ខាងកើតនៅអ៊ុយក្រែន។ ប៉ុន្តែ
រុស្ស៊ីបានបដិសេធការចោទប្រកាន់ពោលខាងលើនិងព័ត៌មានអំពីការដាក់ពង្រាយ
កងទ័ពនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ