អ៊ីរ៉ាក់៖សម្ព័ន្ធភាពយោធាបំផ្លាញស្ពានជួយឧបត្ថម្ភរបស់ IS នៅ Mosul

អ៊ីរ៉ាក់៖សម្ព័ន្ធភាពយោធាបំផ្លាញស្ពានជួយឧបត្ថម្ភរបស់ IS នៅ Mosul - ảnh 1
ទាហានអ៊ីរ៉ាក់ឈរយាមនៅតំបន់ទន្លេ Tigris កាលពីថ្ងៃទី១០ វិច្ឆិកា

(VOVworld) - សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់ឲ្យដឹងថា គេបាន
 អនុវត្តន៍ការវាយប្រហារតាមជើងអាកាសនាថ្ងៃទី២២ វិច្ឆិកា ដែលបំផ្លាញស្ពានមួយ
ឆ្លងកាត់ទន្លេ Tigris នៅមជ្ឈមណ្ឌលទីក្រុង Mosul សំដៅទប់ស្កាត់ក្រុម ឧទ្ទាម IS
បញ្ជូនកងកម្លាំងរបស់ខ្លួននៅទីក្រុងនេះ។អ្នកនាំពាក្យសម្ព័ន្ធភាព យោធា វរសេនីយ៍
ឯក John Dorrian បានឲ្យដឹងថា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាស តែងតែប្រើ
ប្រាស់ស្ពាននេះដើម្បីដឹកជញ្ជូនជំនួយសំរាប់កងកម្លាំងរបស់គេ នៅប៉ែកខាងលិច
ទីក្រុង ដើម្បីពង្រឹងកងកម្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ